ព័ត៌មានជាតិ
ក្តៅៗ អាជីវករនិងសន្តិសុខផ្សារអូរឫស្សី ០៦ នាក់ ឆ្លងកូវីដ ១៩
គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានរាយការណ៍ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មានករណីអាជីវករចំនួន៣នាក់ និងសន្តិសុខចំនួន៣នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។
អាជីវករមានវិជ្ជមានកូវីដ-១៩ ទាំង ៣ នាក់មានឈ្មោះ៖
១ – ឈ្មោះ លី គឹមសុង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ឆ្នាំងដាំបាយអគ្គីសនី បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៦D១៣ ផ្លូវលេខ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២ – ឈ្មោះ អុឹង គឹមស៊្រុន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់គ្រឿងអគ្គីសនី បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៧៤៧៦ ផ្លូវលេខ១៣A (បុរីចំកាដូង ) ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣ – ឈ្មោះ ហាស់ កញ្ញា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ចាបហួយ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣០E.២ ផ្លូវលេខ១៦៤ ភូមិ៤ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករារាជធានីភ្នំពេញ មានសមាជិកក្នុងគ្រួសារចំនួន៤នាក់ (ធ្វើតេស្តចំនួន១នាក់) ។
គណៈកម្មការផ្សារបានធ្វើការបិទតូបដែលមានឈ្មោះដូចខាងលើ និងតូបដែលនៅជិតខាងជាបណ្តោះអាសន្ន និងបាញ់ថ្នាំសម្លាប់មេរោគផ្សេៗ ពិសេសមេរោគកូវីដ១៩ ។
ចំណែកសន្តិសុខដែលធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ មានឈ្មោះ÷
១ – ឈ្មោះ រិន រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ តួនាទី អនុប្រធានផ្សារអូរឫស្សី បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៤E. ផ្លូវលេខ១១០ ភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ។
២ – ឈ្មោះ ឃីម ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ ( សន្តិសុខផ្សារអូឬស្សី) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។
៣ – ឈ្មោះ ម៉ា សុខុម ភេទប្រុស ( សន្តិសុខផ្សារអូឬស្សី ) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៨C ( បុរីមង្គលភ្នំពេញ ) សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគេ Great Duke ស្ថិតនៅផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


