ព័ត៌មានជាតិ
ខេត្តកោះកុង ធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធវីរកងទ័ពដែលពលីនៅសមរភូមិជួរមុខ
ខេត្តកោះកុងដែលដឹកនាំដោយលោក យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភរិយា ព្រមទាំងអាជ្ញាធរខេត្តកោះកុង បានរួមគ្នារៀបចំពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីនៅសមរភូមិជួរមុខតំបន់ព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

លោក យុទ្ធ ភូថង និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី ២៩ ខែកក្កដា នេះ បានសម្តែងនូវក្តីសោកស្តាយចំពោះការបាត់បង់វីរកងទ័ពដែលឈរជើងនៅជួរមុខប្រយុទ្ធជាមួយនឹងខ្មាំងសត្រូវដែលជាយោធាថៃនៅភាគឧត្តរ នៃប្រទេសកម្ពុជា។

ក្នុងពិធីបុណ្យបង្សុកូលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពពលីនៅសមរភូមិ ធ្វើឡើងនៅវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ លោក យុទ្ធ ភូថង ក៏ដូចជាអ្នកចូលរួម ស្មិងស្មាធិ៍គោរពដួងវិញ្ញាណក្ខន្ធដល់គ្រប់វីរកងទ័ពជួរមុខដែលបានពលីសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុប្រយុទ្ធតស៊ូការពារអធិបតេយ្យភាពដែនដីកម្ពុជានៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បន្ទាប់ពីកងយោធាថៃបានលុកលុយចូលមកឈ្លានពានទាំងបំពានបំផុត។

លោក យុទ្ធ ភូថង ក៏បានកោតសរសើរពីគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានចំពោះការពលីរបស់កងទ័ពរបស់យើងកម្ពុជាដែលមានភាពអង់អាចប្រយុទ្ធតតាំងជាមួយសត្រូវ និងការពារប្រជាពលរដ្ឋរហូតដល់បានជោគជ័យគ្រប់គ្រងដែនដីប្រាសាទទាំងស្រុង។ ហើយចងចាំជានិច្ចនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់វីរកងទ័ពដែលបូជាជីវិត ដើម្បីបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា មិនឱ្យបាត់បង់សូម្បីតែមួយមិល្លីម៉ែត្រ។

លោកស្រី មិថុនា ភូថង ដែលជាកូនស្រីច្បងរបស់លោក យុទ្ធ ភូថង បានសម្តែងការចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ឥស្សរជន និងសមាជិកគ្រួសារដែលបានស្នេហាជាតិដ៏ឧត្ដុង្គឧត្ដម និងសូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅទីបំផុតទៅ កម្ពុជា និងថៃ បានសម្រេចឯកភាពគ្នាឈប់បាញ់នៅសមរភូមិ ចាប់ពីម៉ោង ០០ ៖ ០១ នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រោមការសម្របសម្រួលពីប្រធានអាស៊ាននៅប្រទេសម៉ាឡេស៊ី ដោយមានតំណាងជាសាក្សីមកពីសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។

ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ២៨ ខែកក្កដា ថៃ បានផ្ទុះអាវុធបាញ់មកលើកម្ពុជាមុនគេដែលធ្វើឱ្យកម្ពុជាប្រើសិទ្ធិការពារខ្លួនវាយបកវិញភ្លាមៗ យ៉ាងចាស់ដៃទៅកាន់មូលដ្ឋានកងទ័ពថៃ។ ថៃ បានប្រើគ្រប់ល្បិចកលមិនខ្មាសអៀន ថែមទាំងប្រើប្រាស់អាវុធដែលច្បាប់អន្តរជាតិបានហាមឃាត់បាញ់សំដៅមកលើកងទ័ពជួរមុខ និងជនស៊ីវិលស្លូតត្រង់របស់កម្ពុជា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


