ព័ត៌មានជាតិ
សហគមន៍ឥស្លាមភូមិរកា ក្រុងកំពង់ចាមឧបត្ថម្ភសម្ភារ និងថវិកាជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក
សហគមន៍ខ្មែរឥស្លាមភូមិរកា ប្រជាពលរដ្ឋ អាជីវករ និងសប្បុរសជនក្នុងខេត្តកំពង់ចាម បានបន្តចូលរួមបរិច្ចាគអំណោយជាថវិកាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗទៅតាមលទ្ធភាព និងការស្ម័គ្រចិត្តជូនដល់កងកម្លាំងទ័ពជួរមុខ និងជនភៀសសឹក។

ជាក់ស្ដែងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានដឹកនាំថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋសហគមន៍ឥស្លាមក្នុងក្រុងកំពង់ចាម បានបន្តរង់ចាំទទួលអំណោយពីសប្បុរសជន និងប្រជាពលរដ្ឋ ដែលបានយកមកជួយឧបត្ថម្ភដោយផ្ទាល់នៅមុខព្រះវិហារភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានលេីកឡេីងថា ថវិកា និងគ្រឿឧបភោគបរិភោគដែលទទួលបានពីសប្បុរសជន គឺនឹងយកទៅជូនដល់កងទព័ជួរមុខ ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ដែលបានលះបង់យ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ តាមផែនការសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកានឹងដឹកជញ្ជូនទៅល្ងាចថ្ងៃទី២៨ខែកក្កដានេះហេីយ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ





-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


