ព័ត៌មានជាតិ
នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំប្រតិភូចុះសួរសុខទុក្ខនាំយកថវិកាជូន លោកអនុសេនីយ៍ឯក សុខ ពៅ ដែលរងគ្រោះថ្នាក់ដោយគ្រាប់បែកទាហានថៃ
នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចុះសួរសុខទុក្ខ នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ដ៏ថ្លៃថ្លារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត ជូនដល់លោកអនុសេនីយ៍ឯក សុខ ពៅ ដែលរងគ្រោះថ្នាក់ដោយសារគ្រាប់បែករបស់ទាហានថៃ កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។

កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ នាំយកថវិកា និងគ្រឿងឧបភោគបរិភោគដ៏ថ្លៃថ្លារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់លោកអនុសេនីយ៍ឯក សុខ ពៅ អតីតនាយរងប៉ុស្តិ៍ការពារព្រំដែនជប់គគីរ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៧០២ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ស្ម័គ្រចិត្តចូលរួមក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដី បានរងរបួសក្នុងសមរភូមិ និងប្រជាពលរដ្ឋ ១ រូប ដែលរងគ្រោះថ្នាក់ពីគ្រាប់បែករបស់ទាហានថៃ កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។ ចំពោះថវិកា និងសម្ភារៈ ផ្តល់ជូនក្នុង ១ គ្រួសារ ទទួលបានថវិកាចំនួន ៤,០០០,០០០ លានរៀល ថវិកាសរុបចំនួន ៨,០០០,០០០ លានរៀល និងគ្រឿងឧបភោគបរិភោគមាន អង្គរ ២៥ គីឡូ មី ១ កេស ទឹកសុទ្ធ ១ កេស ទឹកដោះគោឆៅ ១ ឡូ និងត្រីខ ១ ឡូ។

ក្នុងនាម លោក សុខ ពៅ និងក្រុមគ្រួសារទាំងពីរ សូមគោរពថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះទឹកចិត្ត និងកាយវិការ នៃការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកនាយឧត្ដមសេនីយ៍ ស ថេត និងលោកនាយកមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងប្រតិភូទាំងអស់ សូមឲ្យមានសុខភាពល្អមាំមួន ប្រាជ្ញាវាងវៃ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


