ព័ត៌មានជាតិ
ភ្លៀងមួយមេ លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ បាញ់សម្លាប់មនុស្សពីរនាក់និងខូចខាតផ្ទះពីរខ្នង
ស្ត្រីក្មេងចាស់២នាក់ត្រូវបានរន្ទះបាញ់ឆក់យកជីវិតក្នុងថ្ងៃតែ១លើទីតាំងផ្សេងគ្នា ខណៈដែលមានភ្លៀងកក់ខែ បានធ្លាក់១មេក្នុងស្រុកភ្នំព្រឹកលាយឡំខ្យល់កន្ត្រាក់ផ្គររន្ទះ។
យោងតាមរបាយការណ៍ពីអាជ្ញាធរស្រុកភ្នំព្រឹកបានឲ្យដឹងថា នៅរសៀលថ្ងៃទី០៥ ខែមេសាឆ្នាំ២០២១នេះ នៅស្រុកភ្នំព្រឹក មានករណីភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់ និងរន្ទះផងនោះបានបាញ់ប្រហារជីវិតមនុស្ស០២នាក់ឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅទីលើតាំងពីរផ្សេងគ្នា ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

របាយការណ៍ដដែលបានបង្ហាញថា ករណីទី១កើតឡើងនៅចំណុចភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខណៈជនរងគ្រោះកំពុងឈរមើលកូនលើករងដាំដំឡូងមី នៅក្នុងដីចម្ការក៏ស្រាប់តែរន្ទះបានបាញ់តែម្តង។ ជនរងគ្រោះមានឈ្មោះ ង៉ែត ហឿន ភេទស្រីអាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានប្ដីឈ្មោះ ប៉ោក ម៉ន អាយុ៥៣ឆ្នាំ មានកូនចំនួន០៥នាក់។ ករណីទី២កើតឡើងនៅចំណុចក្រុមទី១០ ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បណ្តាលឲ្យស្លាប់ភ្លាមៗខណៈដែលជនរងគ្រោះកំពុងជិះកង់ត្រឡប់មកពីទិញនំហូបវិញ។ ជនរងគ្រោះមានឈ្មោះ អៀង លីណា ភេទស្រីអាយុ១២ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។
ក្រៅពីមានករណី២ខាងលើនេះខ្យល់កន្ត្រាក់ក៏បានបក់បោកបណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន០២ខ្នងផងដែរ៕
អត្ថបទ ៖ សៅ សារិទ្ធ





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


