ព័ត៌មានជាតិ
ពលរដ្ឋ១០០គ្រួសារ នៅស្រុកក្រឡាញ់ ទទួលពូជស្រូវ ដាំដុះឡើងវិញ
ពូជស្រូវសែនក្រអូប និង OM៥៤.៥១ ចំនួន ១០តោន ត្រូវបានលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ផ្ដល់ជូនប្រជាកសិករ ដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួន១០០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នារសៀលថ្ងៃទី០៩ខែ វិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណសាលាឃុំកំពុងថ្កូវ ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៍ ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ។
នៅក្នុងឱកាសចែកពូជស្រូវ លោកអភិបាលរងខេត្ត បានជំរុញដល់ប្រជាកសិករទាំងអស់ ឲ្យយកពូជស្រូវ ទៅបង្កបង្កើនផល ក្នុងការស្ដារ ឡើងវិញ ព្រោះពូជស្រូវ ដែលបានផ្ដល់ជូន គឺជាពូជមិនរើសរដូវ នោះទេ ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានឲ្យដឹងថា គ្រោះ ធម្មជាតិ ដោយសារទឹកជំនន់ នៅស្រុកក្រឡាញ់ នាពេលកន្លងមក បង្កឲ្យមានការខូចខាត និងផលប៉ះពាល់ដល់ចំនួន៤ឃុំ ស្មើ០៩ភូមិ មាន២៥៦គ្រួសារ លើផ្ទៃដី ២១០ហិចតា និងដំណាំរួមផំ្ស ចំនួន ២០ហិចតា ។

លោកបន្តថា ខេត្តសៀមរាប មានផ្ទៃដីបង្កបង្កើនផលស្រូវ រដូវវស្សា ឆ្នាំ២០២០ ចំនួន១៨៦ពាន់៣០០ហិកតា រងផលប៉ះពាល់ ដោយសារទឹកជំនន់ សរុប១២ពាន់៨៨៣ហិកតា លើ៩ក្រុង ស្រុក និងមានប្រជាកសិកររងគ្រោះ ១១ពាន់១៣១គ្រួសារ និង ខូចខាតស្រូវប្រាំង សរុប ២០៣ហិកតា ស្មើ ៤១៤ គ្រួសារ ។
សូមបញ្ជាក់ថា ការផ្ដល់ពូជស្រូវ មិនរើសរដូវ ជូនគ្រួសាររងគ្រោះ និងងាយរងគ្រោះ គឺក្នុងមួយគ្រួសារ ទទួលបាន ១០០គីឡូក្រាម ៕
អទ្ថបទ ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


