ព័ត៌មានជាតិ
អំណោយដ៏មហាសប្បុរស របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាទឹកប្រាក់ ចំនួន២០០លាន រៀល ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ប៊ុន សុថា ជាប្អូនស្រីពៅរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពស់ខ្ពស់សម្តេចទាំងពីរ បាននាំយកនូវថវិកាជាបច្ច័យ នៃមហាបុណ្យកុសលរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចំនួន២០០លានរៀល ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ។

ពិធីប្រគល់អំណោយជាទឹកប្រាក់ដ៏សប្បុរសធម៌នេះ ក៏មានការចួលរួមផងដែរពី ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ អគ្គលេខាធិការក្រុមប្រឹក្សាជាតិ គាំពារសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Denis Laurent) តំណាងមន្ទីរពេទ្យគន្ធបុប្ផា និងក្រុមការងារមួយចំនួនទៀត ។

នៅក្នុងឱកាសនោះ លោកជំទាវ ប៊ុន សុថា បានមានប្រសាសន៍ថា លោកជំទាវពិតជាមានសេចក្តីរីករាយក្រៃលែងនៅថ្ងៃនេះ ដែលបាននាំនូវអំណោយសប្បុរសធម៌របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មកផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ដល់ការព្យាបាលកុមារកម្ពុជាទូទាំងប្រទេស ដែលមានបញ្ហាដោយជំងឺផ្សេងៗ ។

លោកជំទាវបានមានប្រសាសន៍បន្តទៀតថា តាមរយៈថវិការដ៏សប្បុរសធម៌នេះ គឺជាថវិកាដែលទទួលបានពីបច្ច័យនៃមហាបុណ្យកុសលរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សម្រាប់ទុកបរិច្ចាគចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយសង្គ្រោះដល់កុមារកម្ពុជាយើង ហើយនេះក៏ជាអំណោយថវិកាលើកទី២ផងដែរ ដែលកាលពីលើកទី១ បានចូលរួមចំណែកជូនចំនួន ៥ម៉ឺនដុល្លារផងដែរ។

ក្នុងនាមមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តម ចន ណារិទ្ធ សូមថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមហាគ្រួសារទាំងមូលនៃសម្ដេចទាំងទ្វេ ដែលបានចាត់ឱ្យលោកជំទាវ ប៊ុន សុថា ជាប្អូនស្រីពៅ តំណាងដ៏ខ្ពស់ខ្ពស់ នាំយកថវិកាជាបច្ច័យនៃមហាកុសលបុណ្យរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ។

ឯកឧត្តម សូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក ទេវតាទាំងមួយម៉ឺនលោកធាតុជួយប្រសិទ្ធិពរជ័យដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមបានស្ថិតក្នុងទីឋានដ៏បរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ និងសូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារសម្តេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងជួយនិងគាំទ្រជានិច្ច ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស សំដៅធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងទិសដៅគាំទ្រ និងជួយព្យាបាលដល់កុមារកម្ពុជាទូទាំងប្រទេស៕






-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


