ព័ត៌មានជាតិ
អ្នករៀបចំ ដាក់គោលដៅកៀរគរជនបរទេសឱ្យបានច្រើនចូលរួមសំណេរអង្គរលើកទី ៣
កម្មវិធីប្រកួត “សំណេរអង្គរ” លើកទី៣ នឹងរៀបចំឡើងនៅថ្ងៃទី១៨ មករា ឆ្នាំ២០២៦ ដោយមានគម្រោងជ្រើសរើសអ្នកចូលរួម ១ ៥០០នាក់។ សម្រាប់ទីតាំងសំណេរលើកទី៣ នឹងរៀបចំនៅស្ពានហាល ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។

នាសន្និសីទសំណេរអង្គរលើកទី ៣ នាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥នេះ ប្រធានក្រុមការងារ «សំណេរអង្គរ» លោក លីម ប៊ុនហុក បង្ហើបឱ្យដឹងថា ការប្រកួតឆ្នាំមនេះ នឹងរៀបចំឱ្យកាន់តែមានលក្ខណៈពិសេស ដោយនឹងកៀរគរជនបរទេសឱ្យចូលរួមកាន់តែច្រើន ដើម្បីរួមចំណែកលើកកម្ពស់អក្សរខ្មែរនៅកាន់អន្តរជាតិ។ លោកថា«លក្ខណៈពិសេសលើកទី ៣នេះ ក្រុមការងារឯកភាពគ្នា កៀរគរជនបរទេសឱ្យបានច្រើន ឆ្នាំមុនមានជនបរទេសចូលរួមដែរ ប៉ុន្តែឆ្នាំនេះធ្វើម៉េចដាក់គោលដៅឱ្យជនបរទេសដែលចេះភាសាខ្មែរអាចចូលរួមចន្លោះពី ១៥ ទៅ ២០នាក់»។
លោកបានពន្យល់ពីមូលហេតុដែលចង់ឱ្យបរទេសចូលរួម គឺចង់ពង្រីកវិសាលភាព និងកេរ្តិ៍ឈ្មោះភាសាខ្មែរទៅប្រទេសក្រៅ។ លោកបញ្ជាក់ថា៖« យើងអាចផ្សព្វផ្សាយ និងលើកតម្លៃភាសាខ្មែរតាមរយៈជនបរទេសដែលស្រឡាញ់ និងចេះភាសាខ្មែរនេះ»។

បើតាមប្រធានក្រុមការងារដដែល ការចូលប្រកួតសរសេរតាមអានសាធារណៈជាភាសាខ្មែរនេះ មិនមានលក្ខខណ្ឌច្រើនសម្រាប់ជនបរទេសនោះទេ។ លោកបន្តថា៖«មិនតម្រូវឱ្យមានលក្ខខណ្ឌច្រើននោះ បើសិនជាជនបរទេសដែលគិតថាខ្លួនឯងគិតថាសរសេរភាសាខ្មែរបានចូលរួមបាន យើងមិនគិតថាគាត់សញ្ជាតិអី ឬកំណត់អាយុទេ។ យើងគ្រាន់តែចង់ផ្តល់ឱកាសឱ្យពួកគាត់ចូលរួម ហើយបង្ហាញជូនសាធារណជន និងមហាជនប្រទេសយើងថា ឃើញទេភាសាយើងសូម្បីតែជនបរទេសក៏គាត់ចាប់អារម្មណ៍»។
លើសពីនេះ ដើម្បីធានាដល់សុក្រឹត្យភាព លោកថាក្រុមការងារនឹងរៀបចំលក្ខខណ្ឌពិសេសសម្រាប់ជនបរទេសចូលប្រកួត ពោលនឹងធ្វើកំណែសម្រាប់តែជនបរទេស។ លោកថា៖«យើងអាចកែកំណែក្នុងចំណោមបរទេស និងយកលេខ ១ លេខ២ កុំឱ្យកែជាមួយជនជាតិខ្មែរយើងអាចថាអយុត្តិធម៌។ ប៉ុន្តែនិយាយនេះ មិនមែនយើងមើលងាយសមត្ថភាពគាត់ទេ ប៉ុន្តែយើងចង់ធ្វើម៉េចឱ្យលក្ខខណ្ឌប្រកួតមានភាពសុក្រឹត្យសម្រាប់ពួកគាត់។

គួរជម្រាបថា កម្មវិធីប្រកួតសរសេរ “សំណេរអង្គរ” លើកទី២ រៀបចំនៅស្ពានហាល ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដោយមានបេក្ខជនចូលរួមចំនួន ១,២២០ អង្គ/នាក់ ដែលក្នុងនោះរួមមានព្រះសង្ឃ, បេក្ខជនទាំងចាស់ ក្មេង ដោយបេក្ខជនចាស់ជាងគេមានអាយុ៨១ឆ្នាំ ហើយបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ ដែលមកពីរាជធានី ខេត្តនានា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


