ព័ត៌មានជាតិ
កសិករក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលផ្លែប័រមួយប្រភេទទៀត ពីខែកញ្ញានេះតទៅ
ជាធម្មតា រដូវប្រមូលផលផ្លែប័រក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមពីខែមិថុនា ដល់ខែសីហា អាស្រ័យលើប្រភេទពូជដាំដុះ ជាពិសេសពូជប័រធម្មតា។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរដូវផ្លែប័រធម្មតា កសិករចាប់ផ្តើមប្រមូលផលផ្លែប័រមួយប្រភេទទៀត ចាប់ពីខែកញ្ញានេះតទៅ គឺផ្លែប័រប៊ូត ដែលមានរាងមូល និងមានរសជាតិឈ្ងុយឆ្ងាញ់។

អ្នកស្រី ឡង ស្រីម៉ៅ អាយុ៣២ឆ្នាំ ដែលជាអាជីវកលក់ផ្លែឈើនៅក្បែររង្វង់មូលគោព្រៃ ក្រុងសែនមនោរម្យ បានឱ្យដឹងនៅថ្ងៃទី ៣ខែកញ្ញានេះថា ជាទូទៅផ្លែប័រធម្មតាផុតរដូវប្រមូលផលចាប់តាំងពីចុងខែខែសីហា ហើយប័រធម្មតានេះ ក៏ទទួលបានការពេញនិយមពីសំណាក់អតិថិជនដែរ។ ទោះបីជាផុតរដូវប័រធម្មតា ប៉ុន្តែក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភូមិភាគឦសាន នឹងចាប់ផ្តើមប្រមូលផលផ្លែប័រប៊ូត ចាប់ពីខែកញ្ញានេះតទៅ។
អ្នកស្រីបន្តថា៖« ផ្លែប័រប៊ូតនេះវាមានរាងមូលសាច់ក្រាស់ រមួតឆ្ងាញ់ ប៉ុន្តែវារាងខុសពីប័រធម្មតាបន្តិច វាមានសភាពទុំខៀវ មិនទុំក្រហមដូចប័រធម្មតានោះទេ»។ផ្លែឈើមួយប្រភេទនេះ វាចាប់ផ្ដើមឱ្យផលចន្លោះពីខែ កញ្ញា រហូតដល់ខែធ្នូទើបចាប់ផ្ដើមស្បើយការប្រមូលផល។

ក្នុងនាមអាជីវករលក់ផ្លែឈើ អ្នកស្រី ឡង ស្រីម៉ៅ អំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសភ្ញៀវទេសចរ ដែលមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី សូមមេត្តាគាំទ្រផលិតផលធម្មជាតិ ដែលដាំដោយកសិករផ្ទាល់មិនមានប្រើប្រាស់សារធាតុគីមី មានរសជាតិរួមមួតឆ្ងាញ់ តម្លៃធូថ្លៃត្រឹម ៥០០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម និងបរិភោគជំនួយទៅដល់សុខភាព។
ពាក់ព័ន្ធដំណាំផ្លែប័រនេះ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ធ្លាប់ប្រាប់កម្ពុជាងថ្មីថា រដូវប្រមូលផលផ្លែប័រនៅក្នុងខេត្តមណ្ឌលគិរីចាប់ពីចន្លោះខែ មិថុនា ដល់ សីហា ទៅតាមប្រភេទពូជប័រនីមួយៗ។ អំឡុងខែ មិថុនា ដល់ សីហា ប្រមូលផលផ្លែប័រដែលជាពូជមានដាំតាំងពីទសវត្សឆ្នាំ ៨០។ បើតាមប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី កសិករនឹងធ្វើការប្រមូលផលពូជប័រប្រភេទផ្សេងទៀតដូចជាពូជ ៣៤ និងពូជប័រមួយចំនួនទៀត។

គួរជម្រាបថា ដីដាំដុះដំណាំផ្លែប័រនៅទូទាំងខេត្តមណ្ឌលគិរី មានរង្វង់ ៤០០ហិតា ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ ២០០ ហិកតាប៉ុណ្ណោះ។ ក្រៅពីដំណាំផ្លែប័រក្នុងខេត្តមណ្ឌលគិរី បច្ចុប្បន្នក៏មានដំណាំសក្ដានុពលមួយចំនួនទៀតដូចជា ក្រូច ផាសសិន និងទុរេន សម្រាប់នាំចេញយកទៅផ្គត់ផ្គង់តម្រូវការទីផ្សាររាជធានីភ្នំពេញនិងតាមបណ្ដាខេត្តមួយចំនួន៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


