ព័ត៌មានជាតិ
កម្ពុជាឈានទៅចុះកិច្ចសហការបណ្តុះបណ្តាលជំនាញធានារ៉ាប់រងកម្រិតស្តង់ដាពិភពលោក
និយតករធានារ៉ាប់រងកម្ពុជាបានឈានទៅចុះអនុស្សរណៈយោគយល់ជាមួយវិទ្យាស្ថាន Chartered Insurance Institute (CII) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស ដើម្បីនាំការបណ្ដុះបណ្ដាលជំនាញធានារ៉ាប់រងកម្រិតស្តង់ដាអន្តរជាតិ ក្នុងគោលដៅលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សផ្នែកធានារ៉ាប់រងក្នុងប្រទេសកម្ពុជា។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័ករធានារ៉ាប់រងកម្ពុជាបានថ្លែងថា ការចុះអនុស្សរណៈយោគយល់គ្នានេះ ដើម្បីនាំការបណ្តុះបណ្តាលជំនាញធានារ៉ាប់រងកម្រិតស្តង់ដាពិភពលោក ក្នុងគោលដៅពង្រឹងសមត្ថភាពជំនាញធនធានមនុស្សផ្នែកធានារ៉ាប់រងក្នុងប្រទេសកម្ពុជា។

មន្រ្តីនិយ័ករធានារ៉ាប់រងកម្ពុជាមើលឃើញថា រយៈពេលជាង ២០ ឆ្នាំនេះ វិស័យធានារ៉ាប់ងនៅកម្ពុជានៅមានការខ្វះខាតច្រើន អាចនិយាយបានថាស្ថិតក្នុងដំណាក់កាលធ្វើការបណ្តើរៗរៀនបណ្តើរទេ មិនមានស្តង់ដាសិក្សាត្រឹមត្រូវនោះទេ។
លោក ប៊ូ ច័ន្ទភីរូ បានអះអាងថា វិទ្យាស្ថាន Chartered Insurance Institute (CII) ជាវិទ្យាស្ថានដែលមានជំនាញច្បាស់លាស់លើការបណ្ដុះបណ្ដាលផ្នែកធានារ៉ាប់រងនៅលើពិភពលោក។

«វិទ្យាស្ថាននេះមានមូលដ្ឋាននៅប្រទេសអង់គ្លេស និងមានសាខានៅទីក្រុងហុងកុង ហើយមានការទទួលស្គាល់ការបណ្តុះបណ្តាលជំនាញធានារ៉ាប់រងកម្រិតអ្នកអាជីពនៅលើពិភពលោក»។
តាមរយៈកិច្ចសហការគ្នានេះ លោក ប៊ូ ច័ន្ទភីរូ បានគូសបញ្ជាក់ថា នឹងពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


