ព័ត៌មានជាតិ
ជាង ២ ឆ្នាំ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែធំៗចំនួន ៤ បានបញ្ចប់ដាក់ឲ្យប្រើប្រាស់បន្តបន្ទាប់
រយៈពេលពីរឆ្នាំនៃនីតិកាលទី ៧ របស់រដ្ឋាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន បានសម្រេចសមិទ្ធផលសំខាន់ៗក្នុងវិស័យសាធារណការ និងដឹកជញ្ជួន។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែធំៗចំនួន ៤ បានបញ្ចប់និងដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់។
គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែធំៗ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទាំងនោះរួមមាន៖
-ការដាក់ឲ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែប្រភេទ QC ចំនួន ២ គ្រឿង និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG ចំនួន ៦ គ្រឿង ត្រូវបានដឹកជញ្ជូនពីរោងចក្រ Oita ប្រទេសជប៉ុន ដើម្បីប្រើប្រាស់នៅចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការបំពាក់គ្រឿងចក្រថ្មីៗទាំងនេះ បានបង្កើនសមត្ថភាពឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ក្នុងការលើកដាក់ផ្ទេរ-ផ្ទុកកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

-កំពង់ផែពហុបំណងកំពត
កំពង់ផែពហុបំណងកំពត ដែលមានតម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក បានសម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដែលបានក្លាយជាកំពង់ផែទឹកជ្រៅ និងទំនើបមួយទៀតនៅកម្ពុជា និងដែលបានជួយបំពេញបន្ថែមលើមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

-ចំណតផែកុងតឺន័រនៅផែស្វយ័តក្រុងព្រះសីហនុប្រវែង ២៥៣ ម៉ែត្រ
ចំណតផែកុងតឺណ័រថ្មីរបស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃ ០១ ខែ ឧសភា ឆ្នាំ ២០២៣ ដោយបានប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ ខែ និងដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីខែកញ្ញាឆ្នាំ ២០២៤។
តាមរយៈចំណតផែកុងតឺន័រនៅផែស្វយ័តក្រុងព្រះសីហនុនេះ បានជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ ម៉ឺន TEUs/ឆ្នាំ ទៅ ១លាន TEUs/ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ ម៉ែត្រ ចូលចតបាន។

-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅខែមេសាឆ្នាំ ២០២៥ មានទីតាំងស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា។
កំពង់ផែនេះបានរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការតភ្ជាប់ផ្លូវទស្សនាចរសមុទ្ររបស់ប្រទេសកម្ពុជាជាមួយបណ្ដាកំពង់ផែទេសចរណ៍នៅកោះត្រល់របស់ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល។

ជាមួយគ្នានេះ ក្រៅពីសមិទ្ធផលខាងលើ ក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានបញ្ចប់ដាក់ឲ្យប្រើប្រាស់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងកំពង់ផែចំនួន ៣ គម្រោងផ្សេងទៀតរួមមាន៖
-ឃ្លាំងសន្និធិគយបណ្ដោះអាសន្ននៃចំណតផែកុងតឺន័រ LM17
-ចំណតផែរណបពហុបំណង TS11 UM2 និង LM26
-ឃ្លាំងលើកដាក់ និងស្ដុកទំនិញត្រជាក់របស់ក្រុមហ៊ុនខ្មែរ ខូល ឆេន (Khmer Cold Chain) ក្នុងបរិវេណចំណតផែកុងតឺន័រ LM17 នៃកំពង់ផែស្វយ័តភ្នំពេញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


