ព័ត៌មានជាតិ
អគារខ្ពស់ៗចំនួន ៥ ថែមទៀត បានចាប់ផ្ដើមដំណើរការសាងសង់ក្នុងក្រុងព្រះសីហនុ
នៅឆមាសទី ១ ឆ្នាំ ២០២៥ នេះ មានសំណង់អគារខ្ពស់ៗចំនួន ៥ បន្ថែមទៀត បានចាប់ផ្តើមដំណើរការសាងសង់ក្នុងខេត្តព្រះសីហនុ។ នេះបើតាមលោក ឡុង ឌីម៉ង់ អភិបាលរងនិងមន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ អភិបាលរងនិងមន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា នៅឆមាសទី ១ ឆ្នាំ ២០២៥ មានគម្រោងអគារខ្ពស់ៗចំនួន ៥ គម្រោងថែមទៀតបានចាប់ផ្ដើមដំណើរការសាងសង់។

បន្ថែមពីសំណង់អគារខ្ពស់ៗដែលទទួលបានការអនុញ្ញាតិឲ្យសាងសង់ លោក ឡុង ឌីម៉ង់បានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៨ រហូតដល់ខែមិថុនាឆ្នាំ ២០២៥ ខេត្តនៅតំបន់ឆ្នេរនេះមានអគារខ្ពស់ៗសរុបចំនួន ៦១៥ គម្រោង។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា សំណង់អគារខ្ពស់ៗនៅខេត្តព្រះសីហនុបែងចែកទៅតាមកម្រិតកម្ពស់។ ក្នុងចំណោមអគារខ្ពស់ៗសរុបចំនួន ៦១៥ គម្រោង សំណង់អគារដែលមានកម្ពស់ចាប់ពី ៥ ជាន់ ដល់ ៩ ជាន់មានចំនួន ២៨៦ គម្រោង អគារកម្ពស់ចាប់ពី ១០ ជាន់ដល់ ១៩ ជាន់មានចំនួន ២៣២ គម្រោង អគារកម្ពស់ចាប់ពី ២០ ជាន់ ដល់ ២៩ ជាន់មានចំនួន ៦៣ គម្រោង អគារកម្ពស់ចាប់ពី ៣០ ជាន់ដល់ ៣៩ ជាន់មានចំនួន ២៨ គម្រោង និងអគារកម្ពស់ចាប់ពី ៤០ ជាន់ឡើងទៅមានចំនួន ៦ គម្រោង។

ពាក់ព័ន្ធការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរបស់រដ្ឋាភិបាល លោក ឡុង ឌីម៉ង់បានថ្លែងថា គិតចាប់ពីការអនុវត្តរហូតដល់ឆមាសទី ១ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានទទួលសំណើសុំការលើកទឹកចិត្តចំនួន ៣៣១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧ ៣៥១ លានដុល្លារអាមេរិក។ ក្នុងនោះគម្រោងដែលពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ១៥៣ គម្រោង មានទុនវិនិយោគជាង ៣ ៥០៩ លានដុល្លារអាមេរិក គម្រោងមិនពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី ឬគម្រោងកំពុងដំណើរការសាងសង់) មានចំនួន ១៤២គម្រោង មានទុនវិនិយោគជាង ២ ៩៩០ លានដុល្លារអាមេរិក ការពង្រីកគម្រោងមានចំនួន ២៤ មានទុនវិនិយោគជាង ៨១៨ លានដុល្លារអាមេរិក និងគម្រោងមានស្រាប់មានចំនួន ១២ គម្រោង មានទុនវិនិយោគជាង ៣៤លានដុល្លារអាមេរិក។
ដោយឡែកក្រុមហ៊ុនវិនិយោគដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីអនុគណៈកម្មាធិការវិនិយោគខេត្ត (គម្រោងមានទុនវិនិយោគក្រោម ៥ លានដុល្លារអាមេរិក) មានចំនួន ១៧ គម្រោង ដែលមានទុនវិនិយោគជាង ៣៧ លានដុល្លារអាមេរិក។ ក្នុងនោះបើគិតត្រឹមតែនៅឆមាសទី ១ ឆ្នាំ២០២៥ មានចំនួន ៦ គម្រោង មានទុនវិនិយោគជាង ២១ លានដុល្លារអាមេរិក៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


