Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី នាំយកអំណោយសម្តេចធិបតី ជូនប៉ូលិសពន្លត់អគ្គិភ័យ ជិត២០០នាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

លោកឆាយ វីរៈអភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩កញ្ញានេះ បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនមន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨០នាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលប្រគល់ជូននាពេលនេះរួមមាន ៖ ឧបត្ថម្ភជូនអង្គភាពនៃការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១០,០០០,០០០៛, ស្រាបៀរចំនួនៈ ៥០កេស,ឧបត្ថម្ភជូនប្រធានការិយាល័យ ១រូប ចំនួន ៨០០,០០០៛,អនុប្រធានការិយាល័យ ១៧រូប ក្នុង ០១រូប ចំនួនៈ ២០០,០០០៛,មន្ត្រី ចំនួន ១៦២រូប ក្នុង ០១រូបចំនួនៈ ៥០,០០០៛។ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់មន្ត្រីក្នុងអង្គភាពចំនួន ១៨០រូប ដោយក្នុង ០១រូប ទទួលបាន អង្គរ២៥គីឡូក្រាម មី០១កេសតូចទឹកក្រូច០១កេស ទឹកបរិសុទ្ធ០១ កេសភេសជ្ជៈ០២ កេស ត្រីខ ០១ យូរនិងឃីត ០១ កញ្ចប់។

លោកឆាយ វីរៈ បានមានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយសម្តេចនិងលោកជំទាវបណ្ឌិត មកប្រគល់ជូនដោយផ្ទាល់ដៃ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យពួកគាត់បានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម