ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យជួសជុលជង្ហុកសំបុកមាន់ ក្នុងមូលដ្ឋាន
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌទួលគោក បានចុះធ្វើការជួសជុលជង្ហុកសំបុកមាន់ដែលកើតមានលើកដងផ្លូវក្នុងមូលដ្ឋានខណ្ឌ។

ជាក់ស្ដែង នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីជំនាញការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌទួលគោក ចុះពិនិត្យ និងធ្វើការជួសជុលជង្ហុកសំបុកមាន់ បើសិនជង្ហុកធំៗ មិនអាចជួសជុលបាន នឹងរាយការណ៍បន្តទៅសាធារណៈរាជធានី ដើម្បីជួសជុល។

បើតាមការបញ្ជាក់ពីអាជ្ញាធរបានឲ្យដឹងថា ជង្ហុកសំបុកមាន់ទាំងអស់ដែលកើតមានក្នុងមូលដ្ឋាន តែងតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វើដំណើរ ហេតុដូចនេះហើយទើបអាជ្ញាធរធ្វើការចុះជួសជុលជាបន្ទាន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅពេលមានទឹកដក់ក្នុងជង្ហុកដែលធ្វើឲ្យពលរដ្ឋធ្វើដំណើរមើលមិនឃើញ គ្រោះថ្នាក់ជាយថាហេតុ។

ជង្ហុកដែលអាជ្ញាធរខណ្ឌកំពុងធ្វើការជួសជុលនេះស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៤៥ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក មានទំហំ ២ ម៉ែត្រ គុណនឹង ១.៥ ម៉ែត្រ។ ក្នុងនោះ អាជ្ញាធរខណ្ឌ នឹងបន្តធ្វើការជួសជុលជាបន្តបន្ទាប់ទៀត នៅតាមផ្លូវសំខាន់ៗ ដែលមានជង្ហុកសំបុកមាន់៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


