ព័ត៌មានជាតិ
ខេត្តកំពង់ធំមានពលករត្រលប់ពីថៃ ១៣ ៦៥០ នាក់ ក្នុងនោះពលករ ៧ ២៨៦ នាក់ ទទួលបានការងារថ្មីធ្វើក្នុងស្រុក
ខេត្តកំពង់ធំមានពលករដែលត្រលប់មកពីប្រទេសថៃសរុបចំនួន ១៣ ៦៥០ នាក់ ក្នុងនោះពលករចំនួន ៧ ២៨៦ នាក់ ទទួលបានការងារថ្មីនៅក្នុងស្រុក។ នេះបើតាមការគូសបញ្ជាក់ពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខពលករ ដែលត្រលប់មកពីប្រទេសថៃក្នុងខេត្តកំពង់ធំ។


ក្នុងពិធីជួបសំណេះសំណាលពលករត្រលប់មកពីប្រទេសថៃក្នុងខេត្តកំពង់ធំ ដែលធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក្នុងស្មារតីចែករំលែកអំឡុងពេលដ៏លំបាក ក៏មានការនាំយកនូវអំណោយជាថវិកា រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនសម្រាប់ចែកជូនដល់ពលករផងដែរ។
គួរបញ្ជាក់ថា នៅក្នុងពិធីជួបសំណេះសំណាលសាកសួរទុក្ខពលករត្រលប់មកពីប្រទេសថៃក្នុងខេត្តកំពង់ធំកាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសស ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោកជំទាវ កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមទាំងលោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


