ព័ត៌មានជាតិ
ការជួយគាំទ្រកម្លាំងជួរមុខ និងជនភៀសសឹក ជាអាទិភាពចម្បងរបស់សមាជិកព្រឹទ្ធសភា អំឡុងពេលជម្លោះព្រំដែន
អនុប្រធានទី២ព្រឹទ្ធសភា លោកបណ្ឌិត ធន់ វឌ្ឍនា លើកឡើងពីអាទិភាពចម្បងបំផុតរបស់សមាជិកព្រឹទ្ធសភាកម្ពុជា គឺការចុះជួយសម្រាលទុក្ខលំបាករបស់ជនភៀសសឹកនៅតាមបណ្តោយព្រំដែន ហើយជាពិសេសការគាំទ្រឧបត្ថម្ភដល់កងកម្លាំងជួរមុខ ក្នុងអំឡុងពេលជម្លោះព្រំដែន។

បើតាមលោកបណ្ឌិត ធន់ វឌ្ឍនា ក្នុងស្ថានភាពដែលកម្ពុជារងការឈ្លានពានពីយោធាថៃ សមាជិកព្រឹទ្ធសភា បានបង្វែរអាទិភាពឆ្ពោះទៅតំបន់ព្រំដែនដែលមានជម្លោះ ដើម្បីគាំទ្រកម្លាំងជួរមុខ និងជនភៀសសឹក តាមរយៈការផ្គត់ផ្គង់អាហារ សម្លៀកបំពាក់ ថ្នាំពេទ្យ និងសម្ភារៈសម្រាប់ការកសាងជម្រកជាដើម។ ជាមួយគ្នានេះ សមាជិកព្រឹទ្ធសភា ក៏បានខិតខំប្រឹងប្រែងជួយស្វែងរកការងារធ្វើសម្រាប់ពលករទើបត្រឡប់ពីប្រទេសថៃវិញផងដែរ។
បើទោះជាបង្វែរអាទិភាពទៅតំបន់ព្រំដែនក៏ដោយ ក៏សមាជិកព្រឹទ្ធសភាមិនភ្លេចនូវតួនាទីភារកិច្ចស្នូលរបស់ខ្លួមផងដែរ គឺការអនុវត្តផែនការរបស់ភូមិភាគ និងគណៈកម្មការជំនាញ ក៏បានប្រតិបត្តិរហូតចប់តាមការគ្រោងទុក។

លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ថា វត្តមានរបស់សមាជិកព្រឹទ្ធសភា ចុះជួយគាំទ្រដល់កងកម្លាំងជួរមុខ និងជនភៀសសឹកនៅតាមបណ្តោយព្រំដែន គឺមានអត្ថន័យ និងចាំបាច់បំផុត ហើយលោកបានវាយតម្លៃខ្ពស់ចំពោះសមាជិកព្រឹទ្ធសភាទាំងអស់ដែលបានបំពេញមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងមានភាពបត់បែនបានល្អក្នុងបរិបទនៃជម្លោះព្រំដែនខ្មែរ-ថៃ។
ការឈ្លានពានរបស់ថៃមកលើកម្ពុជាពេលនេះ លោកអនុប្រធានទី២ព្រឹទ្ធសភា ក៏បានបង្ហាញនូវការមើលឃើញពីសាមគ្គីភាពផ្ទៃក្នុងកាន់តែរឹងមាំរបស់កម្ពុជា តាមរយៈការរួមគ្នាជាធ្លុងមួយនៃជនជាតិខ្មែរប្រឆាំងនឹងឈ្លានពានពីប្រទេសជិតខាងមួយនេះ និងការគាំទ្រផលិតផលខ្មែរ។

ការលើកឡើងខាងលើរបស់លោកអនុប្រធានទី២ព្រឹទ្ធសភា បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែជាមួយគណៈកម្មការជំនាញទាំង១០ និងភូមិភាគទាំង៨ របស់ព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ហើយក្នុងកិច្ចប្រជុំនោះ លោកក៏បានភ្ជាប់នឹងការលើកឡើងពីបញ្ហាយោធិនទាំង១៨នាក់ដែលត្រូវបានយោធាថៃចាប់ខ្លួនដោយខុសច្បាប់ពីដែនដីកម្ពុជាផងដែរ។ សម្រាប់ករណីនេះ លោកបានបញ្ជាក់ពីការចាំបាច់នៃការរួមគ្នាជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានការដោះលែងយោធិនខ្មែរឱ្យបានឆាប់ ជាមួយនឹងការធ្វើយ៉ាងណាឱ្យព្រំដែនកម្ពុជា-ថៃ វិលត្រឡប់ទៅរកភាពប្រក្រតី និងការស្តារសេដ្ឋកិច្ចព្រំដែនឡើងវិញ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


