នយោបាយ
ហ្វ៊ុនស៊ិនប៉ិចជួបបញ្ហាតិចតួច នៅក្នុងដំណើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់
ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចបានថ្លែងប្រាប់កម្ពុជាថ្មីថា មកដល់ពេលនេះគណបក្សហ្វ៊ុនស៊ិនប៉ិចកំពុងតែដាក់បេក្ខជនទៅតាមរាជធានី ខេត្ត។ ចំណែកតួលេខ អគ្គលេខាធិការដ្ឋាន កំពុងតែធ្វើការទំនាក់ទំនងជាមួយតំណាងគណបក្សនៅតាមបណ្ដារាជធានី ខេត្ត ហើយក៏កំពុងតែទំនាក់ទំនងជាមួយ គ.ជ.ប ផងដែរ ពីព្រោះនៅពេលដាក់ទៅ មានឯកសារខ្លះ មានការកែតម្រូវបន្តិចបន្តួច ដូច្នេះមិនទាន់សរុបតួលេខបានទេសម្រាប់ថ្ងៃទី០១ នេះ។

បើតាមលោក ញឿន រ៉ាដែន ទាក់ទងទៅនឹងដំណើរការនៃការចុះឈ្មោះបេក្ខជនសម្រាប់ការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះដែរ លោក ញឿន រ៉ាដែន បានអះអាងថា មានការបង្កលក្ខណៈពីគណៈកម្មាធិការ ឃុំ សង្កាត់ ក៏ដូចជាគណៈកម្មាធិការរៀបចំការបោះឆ្នោតដោយល្អ និងរលូន គ្មានអ្វីរំខាននោះទេ ប៉ុន្តែទាក់ទងទៅនឹងបច្ចេកទេស គណបក្សហ៊្វុនស៊ិនប៉ិច មានកន្លែងខ្លះបានដាក់រួចហើយ និងបន្តដាក់ទៅថ្ងៃទី២ ទី៣ ជាបន្តបន្ទាប់ទៀតទៅតាមគោលការណ៍របស់ គ.ជ.ប។
លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានលើកឡើងថា គណបក្ សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ អាចដាក់ពាក្យស្នើសុំចុះបញ្ជីបេក្ខជនរបស់ខ្លួន ទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ ពាក្យសុំចុះបញ្ជីបេក្ខជន ត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយសាមី។ ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


