នយោបាយ
លោក សួស យ៉ារ៉ា ៖ ការសម្រេចចិត្តចាកចេញ របស់បេក្ខជនគណបក្សភ្លើងទៀន មិនពាក់ព័ន្ធនឹងការបំភិតបំភ័យទេ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានអះអាងថា ការចាកចេញរបស់សមាជិក-សមាជិកាគណបក្សភ្លើងទៀន ជាហូរហែរកន្លងមកនេះ គឺជាការសម្រេចចិត្តដោយបុគ្គល ឬជាក្រុមរបស់ពួកគាត់ មិនពាក់ព័ន្ធនឹងការបំភិតបំភ័យ ឬការជ្រៀតជ្រែកណាមួយពីគណបក្សប្រជាជនកម្ពុជានោះទេ តែវាជាការសម្រេចចិត្តដោយខ្លួនឯង។

ការលើកឡើង របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា អះអាងថា ការចាកចេញ ឬលាលែងពីគណបក្សរបស់បេក្ខជន ក៏ដូចជាសកម្មជនគណបក្សភ្លើងទៀន ដោយសារតែពួកគេរងនូវការគំរាមកំហែង និងទិញទឹកចិត្តតាមរូបភាពផ្សេងៗ ហើយអ្នកមួយចំនួនទៀតគ្រាន់តែជាពលរដ្ឋ ដែលគេរៀបចំឲ្យសម្ដែងជាឈុតឆាកប៉ុណ្ណោះ។

លោក សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ការសម្រេចចិត្តលាលែង ឬចាកចេញពីគណបក្សភ្លើងទៀន គឺជាការសម្រេចចិត្តដោយបុគ្គល ឬជាក្រុមរបស់សមាជិកគណបក្សភ្លើងទៀន មិនពាក់ព័ន្ធការប្រើហិង្សា ការបំភិតបំភ័យ ឬការជ្រៀតជ្រែកណាមួយ ឬពាក់ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ហើយក្នុងរយ:កាលនៃការដង្ហែរក្បួនឃោសនា យើងបានប្រកាន់គោលការណ៍សន្តិភាព ម្ចាស់ការលើគោលនយោបាយរបស់គណបក្ស មិនបំពានលើគណបក្សណាមួយនោះទេ»។

គួររំលឹកថា ថ្មីៗនេះក៏ដូចជាពេលកន្លងមក សមាជិក-សមាជិកា ក៏ដូចជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សគណបក្សភ្លើងទៀន បានចាកចេញពីគណបក្សជាបន្តបន្ទាប់ ដោយសាតែអស់ជំនឿលើគណបក្សរបស់ខ្លួន។ ក្នុងនោះកាលពីថ្ងៃទីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២ បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន និងសកម្មជនសរុបចំនួន ៣៨នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននាំគ្នាប្រកាសកាត់ស្លាក ដោះសម្លៀកបំពាក់គណបក្សរបស់ខ្លួន បោះចោល និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ចំណែកកាលពីរសៀលថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ ២០២២ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនមួយចំនួន របស់គណបក្សភ្លើងទៀន នៅរាជធានីភ្នំពេញសរុប ៧៨រូប ក៏បានសម្រេចចិត្តដើរចេញពីបក្សរបស់ខ្លួនជាបន្តបន្ទាប់ និងបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


