អាជីព
អាជីព ៥ ប្រភេទ ជាការងារក្រៅម៉ោង និងកំពុងត្រូវប៉ាន់ខ្លាំង លើទីផ្សារនាសម័យកូវីដ
កូវីដ ១៩ កំពុងរាតត្បាតលើពិភពលោក ហាក់មិនថមថយសោះ ខណៈពេលនេះអាជីកម្មតូចធំក៏កំពុងជួបវិបិត្តសេដ្ធកិច្ចយ៉ាងលំបាក។ ប៉ុន្តែទោះបីជាមានភាពលំបាក ក៏នៅតែមានអាជីពខ្លះ កំពុងវាយលុកលើទីផ្សារនាសម័យកូវីដខ្លះៗដែរ។
១ លក់អនឡាញ
វិជ្ជាជីវៈដែលអាចរកលុយបានច្រើន ដោយមិនចាំបាច់ផ្ទុកឥវ៉ាន់ឬមុខទំនិញ គឺការលក់តាមអនឡាញដែលជាអាជីពបម្រុងទុក។ ជាលទ្ធផល អតិថិជនក្នុងសម័យកាលនេះ គឺនិយមទិញទិញទំនិញនិងសេវាកម្មតាមអ៊ិនធរណេតជាចាំបាច់។ នេះបានក្លាយជាឱកាសមួយទៀតដើម្បីរកប្រាក់ចំណូលបន្ថែម សម្រាប់មនុស្សជាច្រើន។ ប្រភេទផលិតផលដែលពេញនិយមបំផុត គឺលក់សំលៀកបំពាក់និងផលិតផលគ្រឿងសម្អាង កាបូប ក៏ដូចជាអាហារនិងសម្ភារៈផ្សេងទៀតដែលកំពុងពេញនិយម។
២ អ្នកសរសេរអត្ថបទតាមអនឡាញ
សម័យនេះមនុស្សមានសមត្ថភាពក្នុងការសរសេរមិនខ្វះឡើយ។ ការសរសេរមាតិកាតាមអ៊ិនធរណេត ក៏ជាការបន្ថែមដ៏ប្រសើរដល់វិជ្ជាជីវៈ ហើយអាចបង្កើនប្រាក់ចំណូលពីលើប្រាក់ខែប្រចាំខែ។ វាក៏ជាអាជីពមួយដែលអ្នកអាចរស់នៅប្រកបដោយផាសុកភាព និងវិនិយោគតិច ដើម្បីបង្កើតស្នាដៃទៅអ្នកជំនាន់ក្រោយ។
៣ អ្នកឌីស្សាញឯករាជ្យ
នេះជាអាជីពនៅក្នុងតម្រូវការទីផ្សារការងារ ដោយសារតែនិន្នាការដែលកំពុងលេចឡើងនៅក្នុងយុគសម័យនេះ កាន់តែលេចធ្លោជាងមុន និងជាមួយនឹងការរចនាមានកាន់តែច្រើន នៅក្នុងវិស័យបច្ចេកវិទ្យា។ ទោះយ៉ាងណា ការងារនេះតម្រូវឲ្យមានការច្នៃប្រឌិត និងទេពកោសល្យសិល្បៈឆ្នើម សមស្របសម្រាប់អ្នកដែលចូលចិត្តធ្វើ ART WORK ហើយគុណសម្បត្តិនៃអ្នករចនាក្រាហ្វិចឯករាជ្យ គឺថា អាចត្រូវបានធ្វើនៅផ្ទះគ្រប់ពេលមិនរើសទីតាំងឡើយ។ លើសពីនេះទៀតប្រាក់ចំណូលនៃវិជ្ជាជីវៈនេះ គឺគាប់ប្រសើរក្នុងសម័យរាតត្បាតនេះផងដែរ។
៤ អ្នកដឹកជញ្ជូន
ការដឹកជញ្ជូនម្ហូបអាហារក្រៅម៉ោងក្នុងកំឡុងពេលនេះ ត្រូវបានគេចាត់ទុកថាជាអាជីពពេញនិយមបំផុត។ ជាពិសេសគឺអំឡុងផ្ទុះជំងឺរាតត្បាត ដែលធ្វើឲ្យមនុស្សជាច្រើនភ័យខ្លាច ហើយមិនចង់ចាកចេញពីផ្ទះ។ អ្នកមិនអាចអង្គុយញ៉ាំអាហារនៅភោជនីយដ្ឋានបានទេ។ ដូច្នេះការបញ្ជាទិញតារយៈការដឹកជញ្ជូន គឺជាជម្រើសតែមួយគត់ដែលមាន។
បច្ចុប្បន្នឃើញថា អ្នកដែលធ្វើការផ្នែកនេះផ្ទាល់ កាន់តែទទួលបានការគាំទ្រកាន់តែខ្លាំង ដោយសារតែតម្រូវការកើនឡើង មនុស្សមិនសូវចេញក្រៅ ខ្លាចឆ្លងកូវីដជាដើម។ អាជីពនៃការដឹកជញ្ជូនក្រៅម៉ោង គឺជាជម្រើសមួយផ្សេងទៀតដើម្បីរកប្រាក់ចំណូលបន្ថែម។ អត្ថប្រយោជន៍នៃវិជ្ជាជីវៈនេះគឺថា វាអាចជ្រើសរើសពេលវេលាធ្វើការបាន។ ជំនាញសំខាន់មួយគឺការផ្តល់សេវាកម្មដោយចិត្ត ដើម្បីបំពេញចិត្តអតិថិជន ហើយត្រូវការភាពអត់ធ្មត់និងស្ងប់ស្ងាត់ជានិច្ច។
៥ អ្នកជំនាញយូធូប
វិជ្ជាជីវៈដែលមនុស្សងាកទៅរកប្រាក់ចំណូលបន្ថែម សម្រាប់ខ្លួនឯងគឺការបង្កើតវីដេអូឃ្លីបនៅលើយូធូប។ ជំនាញនេះបានក្លាយជាអាជីពក្នុងក្តីសុបិនរបស់មនុស្សជាច្រើន ដោយសារប្រាក់ចំណូលបានមកពីការផ្សាយពាណិជ្ជកម្មដែលមនុស្សចុច តាមរយៈឃ្លិបដែលយើងបង្កើតឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គោលការណ៍ “កុំ៥” សម្រាប់យុវវ័យ មុនប្រឡូកអាជីពនានា
ចុចអាន៖អាជីវកម្ម ៣ប្រភេទ កំពុងសម្រុកកើបលុយរាល់ថ្ងៃ ទោះកូវីដនៅតែបន្តរាតត្បាត
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?