អាជីព
កសិករបង្កើនការដាំបន្លែសរីរាង្គតាមបច្ចេកទេសកសិកម្មទទួលបានផលយ៉ាងល្អប្រសើរ
ខេត្តស្ទឹងត្រែង៖ កសិករនៅឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននាំគ្នាដាំបន្លែសេរីរាង្គបង្កើនផែនការ ទៅតាមបច្ចេកទេសកសិកម្ម ទទួលបានផលខ្ពស់ សម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ ខណៈបច្ចុប្បន្ន បន្លែគ្មានជាតិគីមី មិនទាន់បំពេញតម្រូវទីផ្សារគ្រប់គ្រាន់នៅឡើយ។

លោក ប៊ុន ឡត អ្នកដាំបន្លែរនៅឃុំសាមឃួយបានបញ្ជាក់ថា កសិករភាគច្រើនបានអនុវត្តការដាំបន្លែទៅតាមបច្ចេកទេសដើម្បីបំពេញទៅតាមតម្រូវការបញ្ជាទិញ ព្រោះបន្លែដែលកសិករផលិតបាន និងនាំចេញទៅលក់មានការគាំទ្រពីអតិថិជនច្រើន។
លោក ប៊ុន ឡត បានលើកឡើងថា៖ “ដើម្បីដោះស្រាយជីវភាពផ្គត់ផ្គង់មួយផ្នែកតម្រូវទីផ្សារ កសិករបានផ្លាស់ប្តូរទម្លាប់មកអនុវត្តតាមបច្ចេកទេស និងនាំគ្នាដាំបន្លែបានច្រើនមុខដូចជាត្រឡាច ត្រសក់ ពពាយ សណ្តែកកួរ ប៉េងប៉ោះ និងត្រប់ផ្សេងៗទៀត និងបានទប់ទល់ជាមួយបន្លែនាំចូលផងដែរ”។

លោកស្រី ព្រុំ សារឿន កសិករគំរូដាំបន្លែបានបញ្ជាក់ថា ពួកគាត់រីករាយនឹងការទទួលបានការបញ្ជាទិញបន្លែពីអតិថិជន ព្រោះបច្ចុប្បន្នពួកគាត់និយមបរិភោគបន្លែក្នុងស្រុកច្រើនគ្នា ដោយសារបន្លែទាំងនេះ ជាបន្លែសុខភាពគ្មានជាតិគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពនោះទេ។
លោក ឡត វាសនា កសិករភូមិ ឃុំសាមឃួយ បានទទួលស្គាល់ថា ការដាំបន្លែពិតជាបានរួមចំណែកដោះស្រាយជីវភាពក្នុងគ្រួសារបានមួយភាគធំ។ បន្ទាប់ពីផ្គត់ផ្គង់ការបរិភោគប្រចាំថ្ងៃ អាចយកទៅលក់នៅទីផ្សារបានប្រាក់សម្រាប់ តម្រូវការផ្សេងៗទៀត ក្នុងការដោះស្រាយជីវភាពប្រចាំគ្រួសារ។

សូមបញ្ជាក់ថា បន្លែក្នុងស្រុកបច្ចុប្បន្នមានតម្រូវការច្រើន ដោយសារបន្លែនាំចូលពីប្រទេសជិតខាងត្រូវបានកាត់បន្ថយ ព្រោះនៅតាមបណ្តាព្រំដែនច្រកចេញចូល ត្រូវបានបិទទ្វារមួយរយៈ ដោយសាររងផលប៉ះពាល់ ពីការរីករាលដាលជាសាកល នៃជំងឺកូវីដ-១៩៕
អត្ថបទ៖ ងិន លីម

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


