សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះកាត់សំយាបសង់រំលោភផ្លូវសាធារណៈនៅផ្លូវបេតុងផ្សារព្រៃទា
នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ បានសហការជាមួយក្រុមហ៊ុនមីស៊ូដា បានចុះរៀបចំសណ្ដាប់ធ្នាប់ បាញ់ទឹកលាងសម្អាត និងកាត់សំយាបផ្ទះពលរដ្ឋដែលសង់រំលោភលើចិញ្ចើមផ្លូវថ្មើរជើង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

លោក ប៉ាង លីដា បានឲ្យដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ធ្វើឡើងបន្ទាប់ពីមើលឃេីញមានពលរដ្ឋមួយចំនួននៅមិនទាន់ចេះថែរក្សាបរិស្ថាន អនាម័យបានល្អ ទុកដាក់សំរាមគ្មានណ្តាប់ធ្នាប់បង្កជាក្លិនអាក្រក់ ប៉ះពាល់ដល់សុខភាពដល់អ្នកដទៃទេីបលោក សហការជាមួយក្រុមហ៊ុនមីស៊ូដា (ក្រុមហ៊ុនប្រមូលសំរាម)ចុះរៀបសម្អាតសំរាម និងបាញ់ទឹកលាងសម្អាតផ្លូវ ចាប់ពីផ្លូវវិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ រហូតទៅដល់ព្រំប្រទល់ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម។

លោក ប៉ាង លីដា បន្ថែមថា ក្រៅពីការបាញ់ទឹកសម្អាតផ្លូវ អាជ្ញាធរក៏បានកាត់សំយាបផ្ទះប្រជាពលរដ្ឋមួយចំនួនដែលបានសាងសង់រំលោភមកលេីចិញ្ចេីមផ្លូវសាធារណៈ ខណៈពលរដ្ឋមួយចំនួនក៏បានសុំពេលវេលាដើម្បីកាត់ដោយខ្លួនឯង។លោក ប៉ាង លីដា ក៏អំពាវវនាវក៏ដូចជាណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាបរិស្ថាន អនាម័យ ជាពិសេសជួយថែរក្សាចិញ្ចេីមផ្លូវសម្រាប់អ្នកថ្មេីជេីងដេីរ កុំសង់រំលោភតទៅទៀតដេីម្បីសម្រួលចរាចរណ៍៕
អត្ថបទ៖ សុខា




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


