សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ ណែនាំឱ្យអាជ្ញាធរសង្កាត់ទាំង៧ បង្កើនវិធានការពង្រឹងសន្តិសុខ និងគ្រប់គ្រងជនបរទេសឲ្យបានម៉ឺងម៉ាត់
លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានណែនាំដល់អាជ្ញាធរមូលដ្ឋានសង្កាត់ទាំង៧ ត្រូវអនុវត្តការងារឲ្យបានយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រងវត្តមានជនបរទេសដែលស្នាក់នៅតាម បុរី ខុនដូ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល នៅក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានប្រកបដោយប្រសិទ្ធភាព។

ការណែនាំនេះ ធ្វើឡើងនៅពេលលោកអភិបាលខណ្ឌ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រងជនបរទេស និងបញ្ហាគ្រឿងញៀននៅក្នុងតំបន់ខណ្ឌឫស្សីកែវ។

លោក ជិន ប៊ុនធឿន បានបញ្ជាក់ថា អាជ្ញាធរសង្កាត់ទាំង៧ ត្រូវអនុវត្តការងារឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន។ ជាពិសេស ត្រូវពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ និងត្រូវធានាឲ្យបានថា ជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងតំបន់ គឺសុទ្ធតែជាជនស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស និងជាពិសេស ត្រូវទប់ស្កាត់ឲ្យបានច្បាស់លាស់ចំពោះបទល្មើសឆបោកអនឡាញ (Scam Online) ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងតំបន់។

ក្រៅពីនេះ លោកអភិបាលខណ្ឌក៏បានណែនាំឲ្យកម្លាំងសន្តិសុខ និងអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលមានបំណងបង្កើតចលនាប៉ុនប៉ងបះបោចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ត្រូវមានវិធានការបន្ទាន់ និងរហ័ស ដើម្បីដោះស្រាយគ្រប់ស្ថានភាពដែលអាចកើតឡើងជាយថាហេតុ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ៕
អត្ថបទ៖ សំណាង


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


