សន្តិសុខសង្គម
Update៖ ករណីឆ្លងចរន្ដឆក់បុរសម្នាក់លើបង្គោលភ្លើង គឺជាអ្នកឡើងលួចកាត់ខ្សែភ្លើង
រឿងដ៏គួរឲ្យហួសចិត្តមួយ គឺបុរសម្នាក់បានឡើងលើបង្គោលភ្លើងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងទាំងកណ្តាលថ្ងៃចែស ប៉ុន្តែសំណាងអាក្រក់ ខណៈពេលកំពុងកាត់នោះត្រូវចរន្តភ្លើងឆក់បណ្តាលអោយដួលជាប់នៅលើបង្គោលភ្លើងតែម្តង បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ៣៧១ ហៅផ្លូវសឡា ក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា មានវ័យប្រមាណជាង៣០ឆ្នាំ សម្បុរខ្មៅ ។

យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ និងបក្ខពួកម្នាក់ទៀតបានដើរសំដៅទៅកាន់បង្គោលភ្លើងចំណុចកើតហេតុ។ ភ្លាមនោះ រូបគេបានជាន់ធុងសម្រាមក្បែរនោះតោងបង្គោលភ្លើងឡើងទៅលើដើម្បីកាត់ខ្សែភ្លើង ដោយម្នាក់ទៀតឈរនៅខាងក្រោម។ លុះកំឡុងពេលឡើងទៅកាត់នោះ ស្រាប់តែកាត់ត្រូវខ្សែភ្លើងដែលមានចរន្តបណ្តាលអោយឆក់ហើយដួលជាប់នៅលើបង្គោលភ្លើងដ៏ធំតែម្តងទៅ ។ ពេលនោះ បុរសម្នាក់ទៀត ជាបក្ខពួកបានរត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីប្រទះឃើញដូចនោះ ពលរដ្ឋនៅក្បែរតំបន់នោះ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំកិច្ចអន្តរាគមន៍សង្គ្រោះ ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចចម្រុះបានចុះដល់ទីតាំងកើតហេតុ និងបានជួយទំនាក់ទំនងទៅកាន់ខាងអគ្គិសនីកម្ពុជា ដើម្បីអោយទៅបិទចរន្តភ្លើង រួចក៏ដាក់ជណ្តើរឡើងទៅសង្គ្រោះជនសង្ស័យខាងលើ ពីលើបង្គោលភ្លើងចុះទៅក្រោម ។ ក្រោយការសង្គ្រោះ ចុះមកដល់ក្រោមហើយនោះ ឃើញថា រូបគេមិនទាន់បានបាត់បង់អាយុជីវិតនោះទេ បើទោះបីជាត្រូវចរន្តភ្លើងឆក់ជាប់នៅលើបង្គោលភ្លើង ប្រហែល១ម៉ោងរួចមកនោះ ។ យ៉ាងណាមិញក្រោយការសង្គ្រោះ ហើយនៅរស់រានមានជីវិត រូបគេត្រូវបានដឹកតាមរថយន្តសាម៉ុយយកទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យាបាលផងដែរ ។

សូមបញ្ជាក់ថា បើតាមប្រភពពីពលរដ្ឋដែលបានឃើញហេតុការណ៍បានបញ្ជាក់ថា ដំបូងឡើយ គិតស្មានតែបុរសខាងលើនេះ និងបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួន គឺជាជាង ឬភ្នាក់ងារខាងអគ្គិសនី ឡើងទៅកាត់ខ្សែភ្លើងប៉ុណ្ណោះ ដល់ពេលមានហេតុការណ៍ឆក់បែបនេះ ហើយក្រុមអាជ្ញាធរ ក៏ដូចជាភ្នាក់ងារខាងអគ្គិសនីពុំដែលបានស្គាល់ទៀតផងនោះ ទើបដឹងថា ជាចោរឡើងកាត់ខ្សែភ្លើងទាំងកណ្តាលថ្ងៃចែសទៅវិញនោះ ។

គួរបញ្ជាក់បន្ថែមថា នៅទីតាំងកើតហេតុ គឺមានបន្សល់ទុកកន្ត្រៃសម្រាប់កាត់ខ្សែភ្លើងចំនួន០១ និងខ្សែភ្លើងដែលរូបគេបានធ្វើសកម្មភាពកាត់ជាច្រើនផងដែរ ។ បើតាមប្រភពពីសមត្ថកិច្ច បញ្ជាក់ថា ក្រោយការសង្គ្រោះអោយជាសះពីរបួសហើយនោះ ជនខាងលើក៏នឹងត្រូវឃាត់ខ្លួន ដើម្បីបន្តនីតិវិធីច្បាប់ផងដែរ ពាក់ព័ន្ធនឹងអំពើលួច ៕
អត្ថបទ៖ លីហេង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


