សន្តិសុខសង្គម
លោតសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ធ្លាក់លើគ្រឹះជើងស្ពាន
កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២វេលាម៉ោង១០ព្រឹក មានករណីភ្ញាក់ផ្អើលមួយដោយមានបុរសម្នាក់បានលោតសម្លាប់ខ្លួនពីលើស្ពានគីហ្សូណាខេត្ដកំពង់ចាម ហើយសពទើទៅលើគ្រឹះជើងស្ពាន។

បុរសខាងលើត្រូវបានគេស្គាល់ថា មានឈ្មោះ ពិន មាន អាយុ៣៤ឆ្នាំ មានប្រពន្ធនិងកូន២នាក់រស់នៅក្នុងសង្កាត់វាល់វង ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ។ មុនពេលកើតហេតុគេបានឃើញបុរសខាងលើដើរលើស្ពានគីហ្សូណាពាក់អាវពណ៌សដៃវែង និងស្លៀកខោពណ៌ខ្មៅជើងវែង លុះមកដល់ជិតចំណុចពាក់កណ្ដាលស្ពាន បានកាន់ដៃស្ពានហើយបានឡើងលើស្ពានលោតចុះមកតែម្ដង តែមិនដល់ទឹកបែជាមកទើលើគ្រឹះជើងស្ពានហើយក៍បានស្លាប់ភ្លាមៗតែម្ដង ។

រហូតមកដល់ម៉ោងប្រមាណជិត២រសៀលទើបក្រុមជំនាញបានប្រើគ្រប់មធ្យោបាយ ទើបអាចលើកសពមកលើគោកវិញ ពីព្រោះគ្រឹះជើងស្ពានខ្ពស់ជាងកំម្ពស់ទឹកទន្លេ ៕
អត្ថបទ៖ ហុង ម៉េងហៀង

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


