សន្តិសុខសង្គម
ពលរដ្ឋដេញចាប់ជនសង្ស័យ២នាក់ ក្រោយលួចកាបូបជនរងគ្រោះបានសម្រេច
ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពលួចការបូបស្ពាយរបស់ជនរងគ្រោះដែលទុកនៅលើម៉ូតូ រួចនាំគ្នាជិះគេចខ្លួន តែត្រូវពលរដ្ឋនិងសន្តិសុខស្រែកឆោឡោដេញចាប់បានម្នាក់ចំណែកម្នាក់ទៀតយកកាបូបគេចខ្លួនបាត់។ ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខក្រុមហ៊ុនប៊ូយ៉ុង តាមបណ្តោយផ្លូវហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់បានមានឈ្មោះ ចាន់ តារា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួនមានឈ្មោះ អា មី។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកអាយខុន ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1AQ_1096 ធ្វើដំណើរទៅដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើ ក៏ឃើញកាបូបស្ពាយដាក់នៅលើម៉ូតូ ជារបស់ជនរងគ្រោះ រួចនាំគ្នាធ្វើសកម្មភាពលួចបានសម្រេច រួចនាំគ្នាជិះគេចខ្លួន ភ្លាមនោះត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខនាំគ្នាស្រែកចោរៗ នាំគ្នាដេញរហូតមកដល់ចំណុចផ្លូវរថភ្លើងខាងលិចស្តុបត្រឡប់បែក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមនឹងម៉ូតូមួយគ្រឿង ហើយនាំគ្នាស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច។ ចំណែកបក្ខពួកម្នាក់ទៀតបានយកកាបូបជនរងគ្រោះរួចរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យរួមនឹងម៉ូតូមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីធ្វើការសួរនាំរួចបញ្ជូនបន្តទៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខា


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


