សន្តិសុខសង្គម
ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ ធ្វើឲ្យបាក់ដើមឈើដ៏ធំ១ដើម សង្កត់រថយន្តដឹកភ្ញៀវទេសចរមួយគ្រឿងនៅមុខប្រាសាទប្រែរូប
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ធ្វើឲ្យបាក់ដើមឈើដ៏ធំ១ដើមសង្កត់រថយន្តដឹកភ្ញៀវទេសចរមួយគ្រឿងធ្វើឲ្យភ្ញៀវភ្នែកសព្រាតរត់ចេញពីឡាន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧ និង១០ នាទីថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២នៅចំណុចប្រាសាទប្រែរូប ស្ថិតក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។

លោកវរសេនីយ៍ទោ ដាចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា មានករណីបាក់ដើមក្រឡាញ់ សង្កត់រថយន្តចំនួន ០១គ្រឿងម៉ាកHiyondai ពាក់ផ្លាកលេខសៀមរាប 2B-0061 ពណ៌ខ្មៅ ប្រភេទ១២កៅអី ចំនួន ០១គ្រឿង បើកបរដោយឈ្មោះ សោម ចាន់ថា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកបន្តថា នៅក្នុងឡានមានភ្ញៀវទេសចរជិះ ចំនួន០៦នាក់/ស្រី០៤នាក់ ជនជាតិអាមេរិក៤នាក់ស្រី៤នាក់ និងជនជាតិខ្មែរ២នាក់ប្រុស២នាក់។ លោកបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើនេះគ្មានគ្រោះថ្នាក់អ្នកជិះនិងអ្នកបើកបរឡើយ តែខូចខាតឡានផ្នែកខាងមុខទាំងស្រុង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកាត់ដើមឈើដើម្បីយករថយន្តនោះចេញពីផ្លូវ ហើយភ្ញៀវក៏ត្រូវបានដឹកទៅសណ្ឋាគារដោយសុវត្ថិភាពផងដែរ៕
ដោយ ៖ កុសល

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


