សន្តិសុខសង្គម
ប្រើប្រាស់ថ្នាំញៀនហួសកំណត់កូនប្រុស ដុតផ្ទះឪពុក ម្តាយខ្លួនឯងឆេះគ្មានសល់
ខេត្តបាត់ដំបង ÷ ផ្ទះមួយខ្នងដែលសង់ឡើងអំពីថ្មក្រោម ឈើលើ ត្រូវបានអណ្តាតភ្លើងឆាបឆេះខ្ទេចទាំងស្រុង ដោយសារស្នាដៃកូនប្រុស ដែលបានប្រើប្រាស់ថ្នាំញៀន។

ករណីដុតផ្ទះខ្លួនឯងនេះ បានកើតឡើង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៥ និង ១០ នាទី ល្ងាច នៅចំណុច ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
ករណីភ្លើងឆេះនេះ បានបំផ្លាញផ្ទះ១ខ្នង ធ្វើអំពីឈើលើ ថ្មក្រោមដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ មានបណ្តោយ ១២ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ ជាផ្ទះរបស់ឈ្មោះ ឈិត ស៊ង ភេទប្រុស អាយុ ៧៦ ឆ្នាំ រស់នៅ ក្រុមទី២ ភូមិ ឃុំកើតហេតុខាងលើ បណ្តាលអោយឆេះអស់ទាំងស្រុង ។

ភ្លាមៗកម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាណន់ ជួយពន្លត់ រួមជាមួយនិងរថយន្តកែច្នៃ ដើម្បីទប់ស្កាត់ការរាលដាលទៅផ្ទះអ្នកដទៃ។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានបញ្ជាកម្លាំងឱ្យឃាត់ខ្លួនកូនបង្កើត ឈ្មោះស៊ង សំរស់ ភេទប្រុស អាយុ ៤២ ឆ្នាំ ដែលជាអ្នកដុតបំផ្លាញ (ជាមនុស្សប្រើប្រាស់ថ្នាំញៀន ) ដើម្បីនាំខ្លួនយកទៅកាន់អធិការដ្ឋានហើយ ៕
អត្ថបទ : សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


