សន្តិសុខសង្គម
ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងប្រតិបត្តិការចុះបង្ក្រាបក្រុមចាប់ជំរិត នៅបុរីមួយកន្លែង ឃាត់មនុស្សជិត១០ នាក់
ស្នូរអាវុធជាច្រើនគ្រាប់ បានបន្លឺឡើងក្នុងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថ ២ ខណ្ឌ គឺខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ បើកការចុះបង្ក្រាបក្រុមចាប់ជំរិតមួយក្រុមធំ ដោយធ្វើឡើងនៅក្នុងបុរីប៉េងហ៊ួតបឹងស្នោ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ១៨ និង ៣០ នាទី យប់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២។

តាមប្រភពព័ត៌មានមន្ត្រីសមត្ថកិច្ចឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថ បានបើកការបង្ក្រាបក្រុមជំរិតមួយក្រុមរួចទៅហើយ នៅមូលដ្ឋានខណ្ឌមានជ័យ ហើយក៏ឈានទៅសហការបន្តជាមួយកម្លាំងកងអាវុធហត្ថខណ្ឌច្បារអំពៅ ដើម្បីបង្ក្រាបបក្សពួករបស់ពួកគេបន្តទៀតតែម្ដងទៅ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនមនុស្សប្រមាណជិត ១០ នាក់ ក្នុងនោះ មានជនជាតិវៀតណាម និងជនជាតិចិនជាដើម។ បច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តនីតិវិធី។

សូមបញ្ជាក់ថា ជុំវិញការផ្ទុះអាវុធនោះ គេពុំទាន់ដឹងថា ជាការបាញ់របស់សមត្ថកិច្ច ដើម្បីគំរាមចាប់ខ្លួនក្រុមជនល្មើស ឬក៏ជាការបាញ់តបតគ្នានោះឡើយ ដោយគ្រាន់ដឹងថា ការផ្ទុះអាវុធនេះ ពុំបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ៕
អត្ថបទ ៖ លីហេង









-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


