សន្តិសុខសង្គម
ឆេះផ្ទះអ្នកលក់ខោអាវ និងអីវ៉ាន់ចាប់ហួយមួយកន្លែង ក្នុងផ្សារពង្រ ខូចខាតសរុបជាង ២ ម៉ឺនដុល្លារ
ភ្លើងឆេះផ្ទះអ្នកលក់ខោអាវ និងអីវ៉ាន់ចាប់ហួយ នៅក្នុងផ្សារពង្រ ខូចខាតសរុបអស់ជាង ២ ម៉ឺនដុល្លារ។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២០ និង ៣០ នាទី យប់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ ស្ថិតក្នុងផ្សារពង្រ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក លុយ ឌីណា ស្នងការរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុកផ្នែកអគ្គិភ័យ បានឲ្យដឹងថា ករណីឆេះផ្ទះអ្នកលក់ខោអាវ និងអីវ៉ាន់ចាប់ហួយខាងលើនេះ បណ្ដាលមកពីមានការធ្វេសប្រហែស ដោយម្ចាស់ផ្ទះដោតឌុយទូទឹកកកក្លាស្សេភេសជ្ជៈមិនមានការប្រុងប្រយ័ត្ន ទុកចោលយូរ ទើបឡើងកម្ដៅខ្លាំង។

ខ្សែភ្លើងតូចទប់មិនជាប់នឹងកម្ដៅភ្លើងខ្លាំង ទើបបណ្ដាលឲ្យរលួយខ្សែអ៊ីសូឡង់ នៅសល់តែខ្សែភ្លើងស្រាតប៉ះគ្នា ក៏ទុស្សេ បង្កើតជាអគ្គិភ័យឆាបឆេះតែម្ដង។ ចំពោះអីវ៉ាន់ និងទំនិញ ខូចខាតសរុបប្រមាណជាង ២ ម៉ឺនដុល្លារ។

លោក លុយ ឌីណា បន្តឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើនេះ ស្នងការនគរបាលខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៦ គ្រឿង អស់ទឹក ១២ រថយន្ត បាញ់ពន្លត់រលត់ទាំងស្រុង និងមិនបណ្ដាលឲ្យឆេះរាលដាលទៅដល់ផ្ទះ និងតូបលក់ដូរអ្នកជិតខាងក្នុងផ្សារនេះឡើយ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


