សន្តិសុខសង្គម
ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង
អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋនៅជាន់ទី ០២ ស្ទើរទាំងស្រុង ព្រមទាំងខូចខាតអស់សម្ភារៈមួយចំនួនធំ តែមិនបង្កឲ្យមនុស្សរងរបួសនោះឡើយ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ និង ៣០ នាទីយប់ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវលេខ ៣០៤ សង្កាត់បឹងកេងកងទី ០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរខាងបានឲ្យដឹងថា ពួកគាត់បានធុំក្លិនផ្សែងហុយចូលផ្ទះរបស់ពួកគាត់។ ស្របពេលនោះ ពួកគាត់ បានរត់ស្ទុះចេញមកក្រៅមើល ក៏ប្រទះឃើញផ្ទះទល់មុខគ្នាកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗ នោះ ពួកគាត់បានស្រែកឲ្យប្រជាពលរដ្ឋដទៃទៀតជួយយកទុយោទឹកមកបាញ់ តែដោយសារឆេះនៅជាន់ទី ០២ កម្លាំងទឹកមិនដល់ ទើបសម្រេចចិត្តរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ដើម្បីចុះមកបង្ការសង្គ្រោះឲ្យទាន់ពេលវេលា ការពាររាលដាលដល់ផ្ទះដទៃ។

អគ្គិភ័យនេះដែរបានបង្កការខូចខាតផ្ទះប្រភេទថ្មបេតុង សម្ភារៈមួយចំនួនធំ និងមានរថយន្តពន្លត់មកដល់ទីតាំងចំនួន ០៨ គ្រឿង ក្នុងនោះ រថយន្តរបស់ស្នងការរាជធានី , រថយន្តជំនួយរបស់ទីក្រុងកោះពេជ្រ និង រថយន្តរបស់ក្រសួងមហាផ្ទៃ ប្រើប្រាស់អស់ ០៥ គ្រឿង បាញ់រលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


