សន្តិសុខសង្គម
រដ្ឋបាលខណ្ឌឬស្សីកែវ បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ចំនួន៥ក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី២
រដ្ឋបាលខណ្ឌឬស្សីកែវ កាលពីព្រឹកថ្ងៃសុក្រ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានរៀបចំពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ នៅមូលដ្ឋានសង្កាត់ច្រាំងចំរេះទី២ ក្រោមអធិបតីភាពលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ។

តាមការបញ្ជាក់ពីលោកអភិបាលខណ្ឌឬស្សីកែវ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ ទាំង៥គម្រោងសំខាន់ៗ នេះរួមមាន ១. ការដាក់ប្រព័ន្ធលូថ្មី ទំហំមុខកាត់ ០.៥០ម៉ែត្រ ប្រវែង ៦២០ម៉ែត្រ នៅភូមិខ១ ភូមិឃ សង្កាត់ច្រាំងចំរេះទី២។ ២. ការស្ដាប្រព័ន្ធលូ និងជួសជុលអណ្ដូងលូ ៥កន្លែង ទំហំមុខកាត់ ០.៦០ម៉ែត្រ ប្រវែង ៥.១៩១ម នៅភូមិខ១ ភូមិខ២ និងភូមិឃ សង្កាត់ច្រាំងចំរេះទី២។ ៣.ស្ដាប្រព័ន្ធលូ និងជួសជុលអណ្ដូងលូ ៣កន្លែង ទំហំមុខកាត់ ០.៨០ម៉ែត្រ ប្រវែង ៤.៥០២ម នៅភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២។ ៤. ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង ៣៧៤ម៉ែត្រ ទទឹង ៣.២៦ម៉ែត្រ កម្រាស់ ០.១២ម៉ែត្រ នៅភូមិឃ សង្កាត់ច្រាំងចំរេះទី២។ ៥. ដំឡើងភ្លើងសូឡាបំភ្លឺផ្លូវ ចំនួន ១០០កំប្លេ នៅភូមិក ភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២។

លោកអភិបាលខណ្ឌបញ្ជាក់ថា គម្រោងទាំងនេះនឹងជួយអភិវឌ្ឍន៍ និងបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កាត់បន្ថយបញ្ហាទឹកជំនន់ សុខសុវត្ថិភាពសាធារណៈ និងមានគោលបំណងសំខាន់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ បង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្ម៕
អត្ថបទ៖ សំណាង


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


