សន្តិសុខសង្គម
អាជ្ញាធរខណ្ឌច្បារអំពៅ ចាប់ផ្ដើមធ្វើចិញ្ចើមផ្លូវមុខផ្សារចាមព្រែកប្រា ដើម្បីទប់ស្កាត់ការលក់ដូររំលោភលើដងផ្លូវ
នាសប្តាហ៍ដើមខែតុលានេះ អាជ្ញាធរខណ្ឌច្បារអំពៅ បានរៀបចំក្រាលការ៉ូឡាធ្វើចិញ្ចើមផ្លូវមុខផ្សារខ្មែរ ឥស្លាម (ផ្សារចាម)ដើម្បីទប់ស្កាត់ការដាក់លក់រំលោភលើចិញ្ចើមផ្លូវ។

លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ចំពោះការធ្វើចិញ្ចើមផ្លូវមុខផ្សារជនជាតិខ្មែរឥស្លាម(ផ្សារចាម) គឺជាការចំណាយថវិការបស់សាលារាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានប្រចាំឆ្នាំ២០២៥។ចំពោះការស្នើសុំធ្វើចិញ្ចើមផ្លូវខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ក្នុងទឹកដីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងគោលបំណងទប់ស្កាត់ការដាក់លក់អីវ៉ាន់លើផ្លូវដែលកន្លងមករងផលប៉ះពាល់ដល់ការធ្វើដំណើរជារៀងរាល់ថ្ងៃ។

លោកនាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ចំពោះវិធានការរៀបចំសណ្តាប់លើដងផ្លូវមុខផ្សារចាមនេះ គឺបីដូចវែកចកកណ្តាលបឹង ហើយការធ្វើចិញ្ចើមផ្លូវនេះ អាចទប់ស្កាត់លើផ្លូវបានដោយជោគជ័យ។
ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្សារចាមព្រែកប្រា នាំគ្នាសាទរព្រោះរាល់ថ្ងៃនេះលំបាកធ្វើដំណើរដោយសារតែស្ទះចរាចរណ៍ខ្លាំង៕
អត្ថបទ៖ នរា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


