កីឡា
ជំនួបធំ ព្រះខ័នរាជស្វាយរៀង ឬ កងយោធពលខេមរភូមិន្ទ នៅថ្ងៃអាទិត្យនេះ?
ក្រុមបាល់ទាត់ កងយោធពលខេមរភូមិន្ទ ត្រូវទទួលក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ ២០២៥ នៅស្តាតចាស់ សម្រាប់ការប្រកួតសប្តាហ៍ទី៨ នៃលីគកំពូលកម្ពុជា។

ជំនួបនេះត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ដោយសារក្រុមមួយមិនទាន់ស្គាល់បរាជ័យ ហើយក្រុមមួយទៀតកំពុងឈរលើកំពូលតារាង។ បើកឆាកសប្តាហ៍ទី១ កាលពីថ្ងៃទី៩ ខែសីហា កងយោធពលខេមរភូមិន្ទ រំភើបខ្លាំងមែនទែនដោយពួកគេបានយកឈ្នះ វិសាខា ដោយលទ្ធផល ២-១។ បន្ទាប់មក ពួកគេបានស្មើជាមួយ ណាហ្គាវើលដ៍ ១-១, ស្មើ ភ្នំពេញក្រោន ១-១, ស្មើ បឹងកេត ១-១, ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ១-០ និងស្មើ អឹមអូអាយ កំពង់ដេវ៉ា ០-០ ដើម្បីបង្កើតកំណត់ត្រាផ្ទាល់ថ្មីមិនទាន់បរាជ័យឡើយ ៦ ប្រកួតដើមរដូវកាលគឺ ឈ្នះ ២ ប្រកួត និងស្មើ ៤ ប្រកួត រកបាន ១០ ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ ៦ ក្នុងតារាង។

ចំណែកដៃគូ ព្រះខ័នរាជស្វាយរៀង វិញបានឈ្នះ ណាហ្គាវើលដ៍ ៣-០, ឈ្នះ អង្គរថាយហ្គឺរ ៣-០, ឈ្នះ បឹងកេត ៣-០, ឈ្នះ វិសាខា ២-០, ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៦-១ និងចាញ់ ភ្នំពេញក្រោន ២-៣។ ដូច្នេះ ពួកគេ ឈ្នះ ៥ និងចាញ់ ១ មាន ១៥ ពិន្ទុ កំពុងឈរលើកំពូលតារាង។
អ្វីគួរឲ្យកត់សំគាល់ ព្រះខ័នរាជស្វាយរៀង បានចាញ់ ភ្នំពេញក្រោន ២-៣ ប៉ុន្តែ ភ្នំពេញក្រោន បានត្រឹមស្មើជាមួយ កងយោធពលខេមរភូមិន្ទ ១-១ ហើយ ព្រះខ័នរាជស្វាយរៀង បានឈ្នះ បឹងកេត ៣-០ ប៉ុន្តែ បឹងកេត បានស្មើ កងយោធពលខេមរភូមិន្ទ ១-១ ដូច្នេះបញ្ជាក់យ៉ាងច្បាស់ថា ក្រុមដែលដឹកនាំដោយលោកគ្រូ ភា សុភក្ត្រា មានតំបន់ការពាររឹងមាំល្អណាស់។

បើក្រឡេកមើលប្រវត្តិជួបគ្នា ១០ លើកក្នុងលីគបាល់ទាត់កំពូលកម្ពុជា តាំងពីឆ្នាំ ២០២១ មក ក្រុមកងយោធពលខេមរភូមិន្ទ មិនធ្លាប់ឈ្នះឡើយគឺ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៨ លើក និងស្មើ ២ លើក។
ជំនួបដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនេះអាចនឹងមានការខកចិត្តខ្លះដែរសម្រាប់អ្នកទស្សនាមួយចំនួន ពីព្រោះច្បាស់ណាស់ថា ក្រុមងយោធពលខេមរភូមិន្ទ នឹងប្រើក្បួនការពារ និងវាយបកច្រើនជាង ខណៈ ព្រះខ័នរាជស្វាយរៀង នឹងព្យាយាមវាយសម្រុកដាក់សម្ពាធខ្លាំង ដូច្នេះក្រុមមួយព្យាយាមការពារ ហើយក្រុមមួយព្យាយាមសម្រុកគឺជាការប្រកួតមួយដែលមិនសូវជក់ចិត្តសម្រាប់អ្នកមើល។

លទ្ធផលយ៉ាងណានោះ មានតែរង់ចាំទស្សនាទាំងអស់គ្នា វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ ២០២៥ នៅស្តាតចាស់។
ប្រវត្តិជួបគ្នា ១០ លើកចុងក្រោយក្នុងលីគ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៨ និងស្មើ ២៖
- ស្មើ ០-០ ថ្ងៃទី១១ វិច្ឆិកា ២០២៤
- ឈ្នះ ៧-០ ថ្ងៃទី១១ កញ្ញា ២០២៤
- ឈ្នះ ១-០ ថ្ងៃទី២៨ មករា ២០២៤
- ឈ្នះ ១-០ ថ្ងៃទី៥ វិច្ឆិកា ២០២៣
- ឈ្នះ ២-០ ថ្ងៃទី៦ កញ្ញា ២០២៣
- ឈ្នះ ១-០ ថ្ងៃទី១ ខែតុលា ២០២២
- ស្មើ ១-១ ថ្ងៃទី១៦ កក្កដា ២០២២
- ឈ្នះ ៣-១ ថ្ងៃទី២៦ មីនា ២០២២
- ឈ្នះ ៣-១ ថ្ងៃទី២៦ កញ្ញា ២០២១
- ឈ្នះ ៣-២ ថ្ងៃទី៥ កញ្ញា ២០២១
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


