កីឡា
ណែនាំឲ្យស្គាល់កីឡាការិនី Jackie Buntan ពូកែកណ្តាប់ដៃមិនចាញ់បុរស
កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅនេះ កីឡាការិនី Jackie Buntan បានធ្វើឲ្យអ្នកទស្សនាទូទាំងពិភពលោកចាប់អារម្មណ៏ខ្លាំងមែនទែន នៅពេលនាងបានឡើងសង្វៀន ONE ជាលើកដំបូងបានផ្តល់មេរៀនចាស់ដៃដល់តារាស្រីថៃកំពុងល្បីឈ្មោះ Wondergirl Fairtex នៅព្រឹត្តិការណ៍ ONE: FISTS OF FURY។
ការប្រកួត៣ទឹកនៅពេលនេះ កីឡាការិនីហ្វីលីពីន-អាមេរិកអាយុ២៣ឆ្នាំបានឈ្នះដាច់លើកីឡាការិនីថៃកំពុងល្បី។ នាងប្រើអាវុធបានល្អឥតខ្ចោះដោយកណ្តាប់ដៃឆ្វេង និងស្តាំ ហើយទាត់ក៏បាន។ អ្វីគួរឲ្យកត់សំគាល់គឺនាងបានប្រើកណ្តាប់ដៃវ៉ៃ Wondergirl ដួលក្នុងទឹកទី១ដែលអាជ្ញាកណ្តាលរាប់៨ ហើយនៅទឹកទី៣ស្ទើរតែវ៉ៃឲ្យកីឡាការិនីថៃសន្លប់ទៅហើយ។

សម្រាប់លទ្ធផលដ៏អស្ចារ្យនោះ មនុស្សច្រើនណាស់បានសរសើរសមត្ថភាពរបស់នាង ក្នុងនោះសូម្បីតែលោក Chatri Sityodtong ក៏បានអបអរដល់ Buntan និងសរសើរពីសមត្ថភាពរបស់នាងយ៉ាងខ្លាំង។
និយាយជារួមនាងពោរពេញដោយបច្ចេកទេស និងស្មារតីប្រកួតដ៏ល្អ។ ឥឡូវនេះនាងត្រូវវិលត្រឡប់ចូលសង្វៀនវិញហើយដោយជួបកីឡាការិនីបេឡារុស Ekaterina Vandaryeva នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ខាងមុខនេះនៅព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE on TNT IV។
មុនពេលឃើញសមត្ថភាពវ៉ៃជាលើកទី២ តើ Jackie Buntan មានប្រវត្តិយ៉ាងណា?
ដំណើរចាប់អាជីពប្រដាល់Buntan ជាកូនពៅក្នុងចំណោមបងប្អូន៤នាក់ដែលកើតខែកក្កដា ឆ្នាំ១៩៩៧នៅរដ្ឋកាលីហ្វញ៉ាខាងត្បូង។ បងស្រីនាងទាំងអស់កើតនៅហ្វីលីពីន ប៉ុន្តែមុនកំណើតនាង ឪពុកម្តាយបានផ្លាស់ទៅអាមេរិក។
បងស្រី និងបងថ្លៃបាននាំ Buntan ហាត់ប្រដាល់លេងទុកដូចជាការហាត់ប្រាណ និងកម្សាន្ត ប៉ុន្តែនាងមានអារម្មណ៍ចូលចិត្តប្រដាល់សេរី។
នាងនិយាយថា «ពេលនោះ ខ្ញុំអាយុប្រហែលជា១១ឆ្នាំហាត់ប្រដាល់លេង ហើយគិតខ្លួនឯងថា ចូលចិត្តវ៉ៃ ទាត់ធាក់»។
បន្ទាប់មកនាងបានព្យាយាមរកកន្លែងហាត់តាមអ៊ីនធឺណេត ហើយក៏បានឃើញក្លឹបឈ្មោះ Boxing Works ដែលជាកន្លែងនាងអាចទៅហ្វឹកហាត់បានរហូតដល់ឥឡូវ។ ជីវិតតស៊ូក្នុងឧបសគ្គ
ជាក្មេងស្រីម្នាក់ Buntan មិនដែលជួបបញ្ហាលុយកាក់ទេ ប៉ុន្តែនាងជួបបញ្ហាខ្វះខាតនៅពេលនាងអាយុកាន់តែច្រើន។
Buntan និយាយថា «ពេលមួយនោះ យើងបានប្តូរផ្ទះ។ អត់មានលុយបង់ថ្លៃសាលារៀន អត់មានឡានជិះ ហើយអ្វីៗបាត់អស់»។
ពេលនោះក្លឹបហាត់ប្រដាល់បានក្លាយជាកន្លែងផ្តល់ឲ្យនាងទាំងការអប់រំផ្លូវចិត្ត សុខភាព និងមិនក្លាយជាក្មេងទំនើង។ នាងថា ៖«គ្រូបង្ហាត់ខ្ញុំអត់ដឹងថា គ្រួសារខ្ញុំមានរឿងអ្វីកើតឡើងទេ។ សូម្បីតែមិត្តហាត់ជាមួយគ្នា ក៏គ្មាននរណាម្នាក់ដឹងដែរ។ ខ្ញុំរក្សាពភាពស្ងៀមស្ងាត់ និងមិនឲ្យនរណាដឹង ហើយខ្ញុំគិតតែខំប្រឹងហ្វឹកហាត់»។

ចំណងមិនអាចបំបែកបាននៅពេលជួបការលំបាកនៅក្នុងគ្រួសារ Buntan បានកំពុងត្រៀមខ្លួនដើម្បីប្រកួត។ វាជាពេលលំបាក ប៉ុន្តែការចេញប្រកួតលើកដំបូងទទួលបានជ័យជម្នះបានរឹតចំណងមិត្តភាពជាមួយគ្រូបង្វឹក Popejoy របស់នាងកាន់តែល្អ។
Buntan និយាយថា «គាត់មិនត្រឹមតែជាគ្រូបង្វឹកប៉ុណ្ណោះទេ តែជាមិត្តល្អសម្រាប់ខ្ញុំ។ ខ្ញុំពិតជាមិនអាចមើលឃើញពីជីវិតទេ បើគ្មានវត្តមានគាត់»។ គន្លឹះមួយសំខាន់បំផុតរបស់លោកគ្រូ Popejoy គឺសមត្ថភាពរបស់គាត់ដើម្បីបណ្តុះសិស្សឲ្យក្លាយជាដុំពេជ្រ។
ស្រមៃធំលើឆាកពិភពលោកបញ្ហាប្រឈមក្នុងជីវិតរបស់ Buntan គឺបានជួបច្រើនណាស់នៅខាងក្រៅសង្វៀន ប៉ុន្តែពេលចូលសង្វៀនបានប្រឈមទៀត។ ការប្រកួតនៅលើសង្វៀនពិភពលោក ONE ជាលើកដំបូងគឺជាអ្វីដែលថ្មីចម្លែងបំផុតសម្រាប់នាង។
ប៉ុន្តែនៅពេលនោះដោយមានគ្រូបង្វឹកដ៏ល្អ និងអប់រំផ្លូវចិត្តឲ្យស្ងប់ដើម្បីផ្ទង់លើការប្រកួត Buntan ធ្វើបានល្អឥតខ្ចោះហួសពីការស្មាននៅពេលនាងជួបកីឡាការិនីថៃ Wondergirl ដែលមានបទពិសោធច្រើន។
នាងបាននិយាយថា «ខ្សែក្រវាត់ពិភពលោកគឺលេខ១នៅចំពោះមុខខ្ញុំ។ ខ្ញុំនឹងព្យាយាមរកផ្លូវដើរទៅដល់គោលដៅនោះ។ ខ្ញុំនឹងមិនដើរផ្លូវកាត់ទេ ប៉ុន្តែត្រូវបង្ហាញសមត្ថភាពពិតប្រាកដតាំងពីការប្រកួតដំបូងទើបស័ក្តិសមជាជើងឯកពិភពលោកពិតប្រាកដ»៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


