កីឡា
នេះអ្នកប៉ះសេល្អៗ ត្រៀមអង្រួន ពានសម្តេចក្រឡាហោម ស ខេង ចុងសប្តាហ៍នេះ
ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ នឹងចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្ររបស់ខ្លួននៅថ្ងៃទី៧ ខែកុម្ភៈ នេះហើយដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមចំនួន ៣២ ត្រូវប្រជែងគ្នាដើម្បីឆ្ពោះទៅរកការគ្រងជើងឯកដែលមានប្រាក់រង្វាន់រហូតដល់ ៥០លានរៀល។ ក្រុមនីមួយៗត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កីឡាករកម្រិតខ្ពស់ (A) ២នាក់ និងកីឡាករបរទេស ១ នាក់នៅលើទីលាន។ ក្រៅពីនោះសុទ្ធតែកីឡាករកម្រិត B ចុះក្រោមដែលអាចដាក់ឲ្យលេងប៉ុន្មាននាក់ក៏បានក្នុងចំណោមកីឡាករ ៦ នាក់នៅលើទីលាន។

មុនពេលការប្រកួតចូលមកដល់ ក្រុមនីមួយៗក៏បានកំពុងត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំក្រុមក្នុងនោះមានទាំងនាំចូលកីឡាករបរទេស និងការប្រកួតមិត្តភាពកម្តៅសាច់ដុំជាដើម។ ថ្ងៃនេះ«កម្ពុជាថ្មី»សូមបង្ហាញកីឡាករលើកបាល់ដែលជាទូទៅហៅថា អ្នកប៉ះសេ របស់ក្រុមមួយចំនួនដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យមិត្តរួមក្រុមរបស់ខ្លួនផ្តាច់យកពិន្ទុ។
- អ្នកប៉ះសេ Owa Retamar របស់ វិសាខា

វិសាខា ជាក្រុមបាល់ទះលំដាប់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក្រុមនេះមិនមានអ្នកប៉ះសេល្អគួរជាទីពេញចិត្តសម្រាប់គ្រូទេ បន្ទាប់ពី ស៊ួន ចាន់ណារ៉ូ បានចាកចេញ។ សម្រាប់ការត្រៀមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ ពួកគេបាននាំចូលអ្នកប៉ះសេសញ្ជាតិហ្វីលីពីន Owa Retamar ដែលមានបទពិសោធច្រើន។ នេះជាលើកដំបូងសម្រាប់កីឡាករជម្រើសជាតិហ្វីលីពីនដែលចេញប្រកបអាជីពឲ្យក្លិបនៅក្រៅប្រទេស បន្ទាប់ពីរូបគេចាប់លេងបាល់ទះអាជីពតាំងពីឆ្នាំ ២០១៨។
- អ្នកប៉ះសេ សួន ចាន់ណារ៉ូ របស់ ស្នងការដ្ឋានខេត្តស្វាយរៀង

បើនិយាយពីអ្នកប៉ះសេស្រុកខ្មែរ អ្នកគាំទ្រស្គាល់យ៉ាងច្បាស់ពី ស៊ួន ចាន់ណារ៉ូ ដែលជាកម្លាំងស្នួលរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្រុមស្នងការដ្ឋានខេត្តស្វាយរៀង។ ពេលនេះអ្នកគាំទ្រនឹងបានឃើញពីទេពកោសល្យដ៏ល្អរបស់គេក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង។
- អ្នកប៉ះសេ កែវ ស្រេងលីហ៊ួ របស់ ក្រសួងមហាផ្ទៃ

កែវ ស្រេងលីហ៊ួ ត្រូវបានរៀមច្បងចាត់ទុកជាអ្នកស្នងតំណែង សួន ចាន់ណារ៉ូ នៅក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា។ កីឡាករកម្ពស់ ១.៩២ ម៉ែត្ររូបនេះជាកម្លាំងសំខាន់របស់ ក្រសួងមហាផ្ទៃក្នុងការប្រកួត «តេជោលីគ» និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ព្រមទាំងនៅក្រុមជម្រើសជាតិ។ ឆ្លងកាត់ការហ្វឹកហាត់ និងប្រកួតប៉ុន្មានឆ្នាំចុងក្រោយនេះ ច្បាស់ណាស់ រូបគេនឹងកាន់តែធ្វើបានល្អ។
- អ្នកប៉ះសេ យ៉ុន ខេមរៈ របស់ ស្នងការដ្ឋានរាជធានីភ្នំពេញ

យ៉ុន ខេមរៈ ជាអ្នកប៉ះសេម្នាក់ដែលមិនសូវមានកេរ្តិ៍ឈ្មោះដូច កែវ ស្រេងលីហ៊ួ និង សួន ចាន់ណារ៉ូ ទេ ប៉ុន្តែបើនិយាយពីសមត្ថភាពវិញក៏ល្អគួរឲ្យចាប់អារម្មណ៍ដែរ។ រូបគេជាកម្លាំងសំខាន់របស់ស្នងការដ្ឋានរាជធានីភ្នំពេញ ក្នុងពានតេជោលីគ និងពានសម្តេចតេជោកន្លងមក ហើយក៏ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់ SEA V. League កាលពីឆ្នាំ ២០២៥។
- អ្នកប៉ះសេ ហួត សុភា របស់ កងពលធំអន្តរាគមន៍លេខ៣

ក្រុមកងពលធំអន្តរាគមន៍លេខ ៣ ទំនងជាប្រើប្រាស់កីឡាករចាស់វស្សារបស់ខ្លួនទៀតក្នុងតួនាទីជាអ្នកប៉ះសេ គឺ ហូត សុភា។ លោកជាកីឡាករកម្ពុជាវ័យចំណាស់ជាងគេបំផុតដែលបន្តលេងក្នុងកម្រិតអាជីព។ លោកបានចាប់ផ្តើមលេងតាំងពីឆ្នាំ ២០០២ ដែលរហូតដល់ពេលនេះមានរយៈពេលជាង ២០ឆ្នាំហើយ ប៉ុន្តែកម្រិតលេងនៅតែល្អរហូតត្រូវបានអ្នកស្គាល់ហៅថា អ្នកប៉ះសេ ១០ ជំនាន់។
ក្រុមបញ្ជាការដ្ឋានអង្គរក្ស ត្រូវបានបែកខ្លួនជាពីរក្រុមសម្រាប់ការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤នេះ។ ជាទូទៅ ក្រុមនេះប្រើប្រាស់កីឡាករឥណ្ឌូណេស៊ីក្នុងតំណែងអ្នកប៉ះសេដែលធ្វើឲ្យពួកគេឈ្នះជើងឯកតេជោលីគ២រដូវកាលជាប់គ្នា។ ក្រុមផ្សេងៗទៀតក៏មិនមានអ្នកប៉ះសេណាគួរឲ្យចាប់អារម្មណ៍ទេ ប៉ុន្តែពួកគេក៏អាចនាំយកអ្នកប៉ះសេបរទេសមកចូលរួមដែរ។ ដូច្នេះអ្វីៗរង់ចាំមើលទាំងអស់គ្នានៅថ្ងៃទី៧ ខែកុម្ភៈ ចុងសប្តាហ៍នេះ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


