កីឡា
ពានរង្វាន់សម្ដេច ក្រឡាហោម ផ្នែកនារីរកឃើញក្រុមខ្លាំងឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ
បន្ទាប់ពីធ្វើការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលតាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ផ្នែកនារីបានរកឃើញជើងខ្លាំង ២ក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយគឺក្រុមស្នងការ ន.ប រាជធានីភ្នំពេញ និងក្រុមអកសមុទ្រ។

ក្រុមស្នងការ ន.ប រាជធានីភ្នំពេញ
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវបានបញ្ចប់នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះហើយដោយរកឃើញក្រុមខ្លាំងចំនួន ២គឺក្រុមស្នងការ ន.ប រាជធានីភ្នំពេញ បន្ទាប់ពីបានយកឈ្នះលើក្រុមមន្ទីរអប់រំ ខេត្តពោធិ៍សាត់ ៣-០។
ចំណែកមួយគូទៀតនោះគឺក្រុមបាល់ទះអកសមុទ្រ បានយកឈ្នះលើក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-០ ផងដែរបានឡើងទៅវគ្គផ្ចាច់ព្រ័ត្រនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ។

ក្រុមអកសមុទ្រ
រង់ចាំទស្សនាទាំងអស់គ្នារវាងក្រុមស្នងការ ន.ប រាជធានីភ្នំពេញ ឬក្រុមអកសមុទ្រ ជាអ្នកលើកពានសម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ ខាងផ្នែកនារីនេះ។ ការប្រកួតធ្វើឡើងនៅថ្ងៃ១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៤ល្ងាចនៅវិមានពហុកីឡដ្ឋានជាតិ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


