កីឡា
Miura គ្រោងបញ្ឈប់ Basto ដែលធ្លាប់ផ្តួល សុវណ្ណារី ដើម្បីឱកាសខ្សែក្រវាត់
នារីគុនចម្រុះជប៉ុន Ayaka Miura សម្លឹងឃើញឱកាសបោះជំហានទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក នៅពេលនាងត្រូវប្រកួតជាមួយកីឡាការិនី Rayane Bastos នៅព្រឹត្តិការណ៍ ONE: DANGAL ថ្ងៃសៅរ៍ ទី១៥ ខែឧសភានេះ។
អ្នកលេងគុនចម្រុះជប៉ុនបានចាត់ទុកការប្រកួតជាមួយកីឡាការិនីប្រេស៊ីលដើម្បីជាការទម្លាយទ្វារឆ្ពោះទៅរកឱកាសប្រកួតខ្សែក្រវាត់ពិភពលោក។
នាង Miura បាននិយាយថា «តាមពិតទៅ ខ្ញុំនឹងកំដ Bastos ដោយក្បាច់ក្រោម ហើយឃ្លេឲ្យនាងចុះចាញ់។ នេះជាអ្វីដែលកើតមានក្នុងគំនិតខ្ញុំយូរហើយ»។
នេះជាការឡើងសង្វៀន ONE លើកទី៥របស់កីឡាការិនីជប៉ុនរូបនេះ បន្ទាប់ពីការប្រកួត៤លើកកន្លងមកឈ្នះ៣ដងជាប់គ្នា និងលើកទី៤បានចាញ់។ សម្រាប់ជ័យជម្នះ៣លើកជាប់គ្នាគឺនាងប្រើជំនាញឃ្លេឲ្យដៃគូចុះចាញ់ទាំងពីរនាក់ ប៉ុន្តែការប្រកួតចុងក្រោយនាងបានចាញ់កីឡាការិនីសិង្ហបុរី Tiffany Teo ក្នុងទឹកទី៣។
Miura បាននិយាយថា បន្ទាប់បរាជ័យចុងក្រោយ នាងបានខិតខំហ្វឹកហាត់មយ៉ាងខ្លាំង និងបានសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅពីចំណុចខ្សោយរបស់ខ្លួនឯង ដូច្នេះការឡើងសង្វៀនលើកនេះនាងដឹងថា អ្វីដែលត្រូវធ្វើ និងអ្វីដែលប្រុងប្រយ័ត្នហើយ។

ទន្ទឹមជាមួយគ្នានេះ Miura បានសិក្សាស្វែងយល់យ៉ាងម៉ត់ចត់ពីដៃគូ Bastos និងជឿជាក់ថា ដៃគូម្នាក់នេះមានជំនាញ និងសមត្ថភាពវ៉ៃបានគ្រប់ក្បាច់ទាំងអស់។
កីឡាការិនីអាយុ៣០ឆ្នាំមកពីទីក្រុងតូក្យូបាននិយាយថា «Bastos ពូកែវ៉ៃកណ្តាប់ដៃ ដូច្នេះជាផ្នែកគ្រោះដែលខ្ញុំត្រូវប្រយ័ត្នមែនទែន។ មើលវីដេអូប្រកួត នាងក៏បានបញ្ឈប់ដៃគូដោយក្បាច់ឃ្លេដែរ។ ខ្ញុំអាចនិយាយបានថា ក្បាច់ក្រោមគាត់ក៏ល្អ ក្បាច់លើក៏ល្អ ប៉ុន្តែក្នុងចិត្តខ្ញុំគឺលេងក្បាច់ក្រោមហើយ»។
«បើខ្ញុំមិនអាចឃ្លេ Bastos ឲ្យចុះចាញ់ទេ ដូច្នេះខ្ញុំគ្មានផ្លូវឈ្នះទេ តែខ្ញុំជឿជាក់លើជំនាញក្រោមរបស់ខ្ញុំអាចធ្វើបាន»។
វាជាការប្រកួតមិត្តភាព តែកីឡាការិនីជប៉ុនដែលមានបទពិសោធប្រកួត១៣ដង (ឈ្នះ១០ និងចាញ់៣)បានចាត់ទុកជារឿងដ៏សំខាន់សម្រាប់នាងបើកផ្លូវសម្រាប់ផែនការធំរបស់ខ្លួន។

នាងបញ្ជាក់ថា «ខ្ញុំចាប់អារម្មណ៍ប្រកួតនរណាក៏បាននៅក្នុងប្រភេទទម្ងន់២យ៉ាង។ ខ្ញុំចង់ប្រកួតជាមួយ Teo សាថ្មី ជាពិសេសចង់ប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក»។ នាងជឿថា នាងអាចទៅដណ្តើមខ្សែក្រវាត់ជាមួយរាជនីសង្វៀនគុនចម្រុះ Angela Lee និងរាជនីសង្វៀនពូកែកណ្តាប់ Xiong Jing Nan។
Miura បញ្ជាក់ថា «នរណាក៏រវាង Angela ឬ Xiong ខ្ញុំនឹងដើរលើផ្លូវនេះដល់ពួកគេ ដូច្នេះពួកគេមិនអាចរត់គេចចេញពីផ្លូវរបស់ខ្ញុំបានឡើយ»៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


