កីឡា
វ៉ា មិថុនា ធ្លាក់ពីការប្រកួតជម្រុះអូឡាំពិក ក្រោយចាញ់កីឡាករឆាយនីសតៃប៉ិ Liu Wei-ting ដោយលទ្ធផលពិន្ទុ ៣៨-៤
វ៉ា មិថុនា កីឡាករតេក្វាន់ដូWTរបស់ប្រទេសកម្ពុជា ដែលបញ្ជូនទៅចូលរួមប្រកួតជម្រុះនៃវគ្គជម្រុះការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ”នៅប្រទេសហ្សក់ដានីនោះ បានជ្រុះធ្លាក់ហើយ បន្ទាប់ពីប្រកួតចាញ់កីឡាករឆាយនីសតៃប៉ិLiu wei -ting កាលពីរសៀលថ្ងៃទី ២១ ខែឧសភាឆ្នាំ២០២១នេះ។
ក្នុងការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកតូក្យូទ្វីបអាស៊ី នៅប្រទេសហ្ស៊កដានីនារសៀលថ្ងៃនេះ កីឡាករតេក្វាន់ដូWTកម្ពុជា វ៉ា មិថុនា បានប៉ះជាមួយកីឡាករជនជាតិចិនតៃប៉ិ Liu Wei-ting ក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម។តែជាលទ្ធផល វ៉ា មិថុនា ចាញ់Liu Wei-ting ដោយលទ្ធផលពិន្ទុ៣៨-៤។

យ៉ាងណា កម្ពុជាយើងនៅអ៊ុតមើលកីឡាការិនី Casandre Tubbsកូនខ្មែរកាត់អាមេរិក ក្នុងប្រភេទទម្ងន់៥៧គីក្រាម ដែលនឹងត្រូវប្រកួតនាថ្ងៃស្អែក។
សូមបញ្ជាក់ថា បើតាមលោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT ប្រាប់ឲ្យដឹងនោះថា កីឡាករជនជាតិតៃប៉ិ Liu Wei-ting ជាកីឡាករជើងខ្លាំងដែលឈរលំដាប់លេខ៣១ ពិភពលោក ហើយប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម មានកីឡាករ១០នាក់ ក្នុងចំណោមកីឡាករ១០ គណៈកម្មការជ្រើស រើសយកតែកីឡាករ ២ នាក់ចូលរួមប្រកួតកីឡាអូឡាំពិកសម្រាប់ទ្វីបអាស៊ី ដើម្បីបង្គប់១៦នាក់។

ដោយឡែកកីឡាការិនីតេក្វាន់ដូ WTកម្ពុជា Casandre Tubbs នឹងធ្វើការប្រកួតជាផ្លូវនៅថ្ងៃស្អែក ក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាមរបស់កីឡារិនីរូបនេះមានកីឡាការិនីចូលរួមចំនួន១៧នាក់ ក៏គណៈកម្មការជ្រើសរើសយកតែកីឡាករ ២ នាក់ចូលរួមប្រកួតកីឡាអូឡាំពិកសម្រាប់ទ្វីបអាស៊ី ដើម្បីបង្គប់១៦នាក់ដែរ។ សព្វថ្ងៃកីឡាការិនីតេក្វាន់ដូ WTកម្ពុជា Casandre Tubbs ឈរលំដាប់លេខ៥២ ពិភពលោក។
កម្ពុជាយើងបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


