កីឡា
ប្រដាល់មួយថៃចូលអូឡាំពិកផ្លូវការហើយ
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានទទួលស្គាល់ក្បាច់គុនប្រដាល់«មួយថៃ» និង«សហព័ន្ធអន្តរជាតិនៃសមាគមកីឡាប្រដាល់មួយថៃ(IFMA)»ជាផ្លូវការហើយនៅក្នុងកិច្ចប្រជុំ IOC លើកទី១៣៨នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងការសម្រេចនេះទទួលបានការគាំទ្រពីបណ្តាប្រទេសផ្សេងៗជាច្រើនដើម្បីជំរុញឲ្យកីឡាប្រដាល់មួយថៃចាប់ផ្តើមជាកីឡាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក Thomas BACH ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានធ្វើជាប្រធានមហាសន្និបាតនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅតូក្យូ។ កិច្ចប្រជុំនេះមានវត្តមានលោកស្រី Khunying Patama Leeswatrakul ដែលជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិក៏បានចូលរួមប្រជុំដែរ។
ក្នុងរបៀបវារៈដ៏សំខាន់ មហាសន្និបាតនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកទី១៣៨ដែលមានប្រទេសជាតិសមាជិក១៤៦បានបោះឆ្នោតទទួលស្គាល់សហព័ន្ធអន្តរជាតិនៃសមាគមកីឡាប្រដាល់មួយថៃពេញលេញជាផ្លូវការ។

ការបោះឆ្នោតទទួលស្គាល់ជាផ្លូវការនេះបានត្រួសត្រាយផ្លូវឲ្យប្រដាល់មួយថៃត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។
ជាមួយគ្នានេះសហ័ន្ធកីឡាផ្សេងៗមួយចំនួនទៀតក៏ត្រូវបានទទួលស្គាល់ជាផ្លូវការដែរដូចជា សហភាពលើកទឹកចិត្តអន្តរជាតិ (ICU), សហព័ន្ធកីឡាសំាំបូអន្តរជាតិ សហព័ន្ធកីឡា Icestocksport អន្តរជាតិ សមាគមពិភពលោកនៃអង្គការប្រដាល់ឃីកបុកសីង (WAKO) និងកីឡា Lacrosse ពិភពលោក (WL)។
មុនពេលត្រូវបានអូឡាំពិកទទួលស្គាល់ជាផ្លូវការពេញលេញនេះ ប្រដាល់មួយថៃបានពង្រីកខ្លួនលើឆាកអន្តរជាតិរាប់ឆ្នាំមកហើយ។ សហព័ន្ធប្រដាល់មួយថៃអន្តរជាតិបង្កើតឡើងនៅឆ្នាំ១៩៩២ និងដាក់ស្នើសុំទៅគណៈកម្មាធិការអន្តរជាតិជាផ្លូវការនៅឆ្នាំ២០១២ ហើយទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី២០ ខែកក្កដា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


