កីឡា
ប្រមុខCAMSOCថា ទោះស្ថិតនៅក្នុងដំណាក់កាលកូវីដ-១៩ក្តី តែការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងអាចប្រព្រឹត្តទៅដោយរលូន
ប្រមុខCAMSOCសម្តេចពិជ័យសេនាបានបញ្ជាក់ថា ផ្អែកតាមសកម្មភាពនានាក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ក្នុងការងារជំនាញពាក់ព័ន្ធគ្រប់ផ្នែក បានខិតខំប្រឹងប្រែង ទោះស្ថិតនៅក្នុងដំណាក់កាលកូវីដ- ១៩ ហើយជាសក្ខីកម្មនឹងអាចប្រព្រឹត្តទៅដោយរលូន។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣(CAMSOC) បានមានប្រសាសន៍បញ្ជាក់បែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំសន្និបាតបូកសរុបឆមាសទី១ ឆ្នាំ ២០២១ តាមប្រព័ន្ធ ZOOM នៅព្រឹកថ្ងៃ ទី១៧ ខែសីហា ឆ្នាំ ២០២១ ដោយសម្តេចប្រធានបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលឆមាសទី១ ដែលសម្រេចបាននិងបន្តលើកទិសដៅឆមាសទី២ ឆ្នាំ២០២១។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAM SOC បានលើកឡើងថា នៅក្នុងសន្និបាតនោះបានលើកឡើងនូវចំណុចសំខាន់ៗចំនួន១២ ក្នុងនោះការបន្តធ្វើកិច្ចសហប្រ តិបត្តិការរវាងក្រសួង- ស្ថាប័ន អាជ្ញាធររាជ ធានី-ខេត្ត សហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីរួមកម្លាំងគ្នាអនុវត្តផែនការមេ ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ នៅក្នុងឆមាសទី២នេះ គឺ CAMSOC ត្រៀមប្រារព្ធពិធីរាប់ថយក្រោយ ៥០០ថ្ងៃ នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ដែលនៅក្នុងកម្មវិធីនេះ នឹងប្រកាសយុទ្ធនាការជាតិ បង្កើនការផ្សព្វផ្សាយនៃការកសាងកេរ្តិ៍ឈ្មោះស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងប្រទេស និងអន្តរជាតិឱ្យកាន់តែលេចធ្លោឡើង និងផុសផុលឱ្យបានខ្លាំងក្លាផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ គណៈកម្មការជំនាញបានបង្ហាញផែនការយុទ្ធសាស្ត្រនិងសំណូមពរទៅតាមជំនាញ រៀងៗខ្លួនជូនដល់ CAMSOC ដើម្បីរួមគ្នា សម្រួចគោលដៅឱ្យការទទួលធ្វើម្ចាស់ផ្ទះហ្គេមតំបន់អាស៊ីអាគ្នេយ៍ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាទទួលជោគជ័យ ពិសេសការដណ្តើមបានមេដាយឱ្យបានច្រើនជូនជាតិមាតុភូមិ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


