កីឡា
ឯកឧត្តម ឌី វិជ្ជា អញ្ជើញចូលរួមកម្មវិធីប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឌី វិជ្ជា ប្រធានគណៈកម្មការនាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានអញ្ជើញចូលរួម និងប្រគល់ពានឯកត្តជន ក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត)។


សម្រាប់រដូវកាល២០២១ នេះ ក្រុមដែលទទួលបានជយលាភីជើងឯក ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) គឺ ក្រុម កោះកុងអេហ្វស៊ី ចំណែកក្រុមមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ទទួលបានចំណាត់ថ្នាក់លេខ២ ហើយក្រុមខេត្តបន្ទាយមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ៣ផងដែរ។


ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ២០០៧ ជារៀងរាល់ឆ្នាំ ហើយរដូវកាល ២០២១ នេះ ជារដូវកាលទី១៥។ ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ការប្រកួតបែងចែកជា២ គឺ ពានរង្វាន់ ថ្នាក់ខេត្ត និងថ្នាក់ជាតិ។

គួររំឭកផងដែរថា ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ក្នុងឆ្នាំ២០២១ នេះ ត្រូវបានចាប់ផ្តើមប្រកួតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងមានក្រុមតំណាងរាជធានីខេត្តចំនួន២១ បានចូលរួមនាដើមរដូវកាល តែដោយបញ្ហាកូវីដ-១៩ ឆ្នាំ២០២១ ការប្រកួតក៏បានផ្អាកមួយរយៈពេល ដល់ពេលវេលាដែលកម្មវិធីប្រកួតអាចចាប់ផ្តើមដំណើរការវិញនោះ គណៈកម្មការក៏បានប្រជុំជាមួយក្រុមទាំងអស់ពិភាក្សារួមគ្នា ដើម្បីពិនិត្យលើស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ក្រុមនីមួយៗ ថាអាចបន្តចូលរួម ឬយ៉ាងណា ហើយក៏ទទួលបានការបញ្ជាក់ពីក្រុមចំនួន៨ បន្តការចូលរួមប្រកួត។ ដូច្នេះគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានដំណើរការការប្រកួតឡើងវិញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៣ ខែតុលា ឆ្នា២០២១ ដែលបានបញ្ចប់ទៅដោយសុវត្ថិភាព និងជោគជ័យក្នុងបរិបទកូវីដ-១៩ ជិតពីរឆ្នាំមកនេះ៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


