កីឡា
នរណាឈ្នះរវាងជើងខ្លាំងប្រដាល់សាកលជួបគ្នា ដណ្តើមប្រាក់លានUltimate Boxing Champion ship ចុងសប្តាហ៍នេះ
អ្នកប្រដាល់សាកលជម្រើសជាតិ ទូច ដេវីដ នឹងត្រូវជួបជាមួយអ្នកប្រដាល់ ម៉ាង ព្រហ្មម៉ាញ អតីតជើងខ្លាំងគុនខ្មែរ តែឥឡូវគេហាត់ប្រដាល់សាកលនៅក្នុងក្រុមជម្រើសជាតិទម្ងន់៦៣,៥០០គ.ក្រ ដូចទូច ដេវីដ ដែរ សម្រាប់ការប្រជែងគ្នាដណ្ដើមប្រាក់លាន ក្នុងព្រឹត្តិការណ៍ប្រដាល់សាកល ”Ultimate Boxing Championship“ទម្ងន់៦៣,៥០គីឡូក្រាម ដែលរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា នាយប់ថ្ងៃទី៣១តុលានេះ នៅលើសង្វៀននាយកដ្ឋានអង្គរក្ស ។

ជំនួបរវាងអ្នកលេងកណ្ដាប់ដៃទាំង២រូបនេះ ពិតជាធ្វើឲ្យរញ្ជួយសង្វៀនហើយព្រោះព្រហ្មម៉ាញគេជាអតីតអ្នកប្រដាល់គុនខ្មែរដែលមានឈ្មោះបោះសំឡេងមួយរូប រីឯ ទូច ដេវីដវិញ គេជាអ្នកប្រដាល់ដែលប្រឡូកក្នុងអាជីពប្រដាល់សាកលតាំងពីដំបូងមកម្ល៉េះ។
ម៉ាង ព្រហ្មម៉ាញ ដែលមានកម្ពស់១,៧២ម៉ែត្រនោះគេមានប្រវត្តិប្រកួតចំនួន១១ដង ឈ្នះ១០ដង និងចាញ់តែម្ដងប៉ុណ្ណោះ ។ចំណែក ទូចដេវីដវិញ គេមានកម្ពស់១,៧០ម៉ែត្រ និង មានប្រវត្តិប្រកួតចំនួន៣២ដងឈ្នះ២៧ដងនិងចាញ់៥ដង។ ចាំមើលតើនរណាជាអ្នកឈ្នះ ? ។ ព្រហ្មម៉ាញ គេបាននិយាយថា ” ទូច ដេវីដ ល្អ តែខ្ញុំក៏តាំងចិត្តថានឹងវ៉ៃយកឈ្នះដែរ” ។ គេ បញ្ជាក់ថា” ការប្រកួតគ្រាន់តែជាតួលេខទេ តែសម្រាប់បច្ចេកទេសខ្ញុំនិងដេវីដនោះ គឺមិនជាជាងគ្នាប៉ុន្មានទេ គ្រាន់តែគេមានពិសោធន៍នៅលើផ្នែកសកលច្រើនជាងប៉ុណ្ណោះ “។ រីឯទូច ដេវីដវិញ គេនិយាយថា “លើកនេះ គេជួបអតីតអ្នកខ្លាំងគុនខ្មែរហើយ ដូចនេះខ្ញុំរាងពិបាកជាមួយគេដែរ ហើយមួយទៀតដោយសារខ្ញុំដំឡើងទម្ងន់ ហេតុនេះវារាងពិបាកជាមួយគេធំៗ “។ដេវីដ ថា “បើសិនជាយើងវ៉ៃគីឡូ ៦០ គីឡូហ្សីនរបស់ខ្ញុំ គឺខ្ញុំសង្ឃឹមជាង “។
សម្រាប់មួយគូទៀត ប្រកួតក្នុងតំណែងដណ្ដើមប្រាក់លាននេះដែរ គឺ វី សុភ័ស ក្លិបប្រដាល់ជម្រើសជាតិ ប្រកួតជាមួយអ្នកប្រដាល់សែត សារឹត មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាមដូចគ្នាដែរ ។


វី សុភ័ស គេទើបតែយកឈ្នះសិស្សច្បងរបស់គេផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធកាលពី២សប្ដាហ៍មុនដោយពិន្ទុ ហើយពេលនេះគេមានគូប្រកួតថ្មីមួយរូបទៀត ដែលពុំធ្លាប់បានជួបគ្នាពីមុនមកឡើយ។ សុភ័សគេមានកម្ពស់១,៧៣ម៉ែត្រ និងមានប្រវត្តិប្រកួតចំនួន៣៧ដងឈ្នះ៣៤ដងចាញ់៣ដង និងស្មើ១ដង។ ចំណែកឯ សែត សារិទ្ធ វិញ គេមានកម្ពស់១,៧០ម៉ែត្រនោះគេមានប្រវត្តិប្រកួតចំនួន២៥ដងឈ្នះ១៧ដងចាញ់៥ដងនិងស្មើពិន្ទុ៣ដង។ សុទ្ធតែជាអ្នកប្រដាល់ដែលមានប្រវត្តិប្រកួតដ៏អស្ចារ្យដូចគ្នាបែបនេះ ទំនងជាលំបាកក្នុងការទស្សន៍ទាយថានរណាឈ្នះ នរណាចាញ់ហើយ ?សម្រាប់ចៅក្រមក៏ពិបាកកាត់ក្ដីដែរហើយ ព្រោះសម្រាប់អ្នកប្រដាល់ទាំង២រូបនេះទំនងជាគ្មានអ្នកសន្លប់នោះទេ ។ ចាំមើលពីរនាក់នេះ តើនរណាឈ្នះ?។
សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានផ្គូផ្គងអ្នកលេងកណ្ដាប់ដៃទម្ងន់៦៣,៥០០គីឡូក្រាមចំនួន៤រូប មាន វីសុភ័ស , ម៉ាង ព្រហ្មម៉ាញ , ទូច ដេវីដ និង សែត សារិទ្ធ ឲ្យប្រកួតប្រជែងដណ្តើមប្រាក់លានក្នុងកម្មវិធីប្រដាល់សាកលជើងឯក”Ultimate Boxing Champion ship“។
ចំពោះការប្រកួតក្នុងតំណែងគូពិសេសវិញនោះ អំ ខេម ដែលជាអ្នកប្រដាល់ជម្រើសជាតិនោះប្រកួតជាមួយថា រ៉ាវីមកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម។រីឯការប្រកួតក្នុងតំណែងជាគូធម្មតានោះឌុន សំណាងមកពីក្លិបអប់រំកាយខេត្តកំពត ប្រកួតជាមួយ អ្នកប្រដាល់ញឹក ឈៀងមកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងប្រភេទទម្ងន់ធំគឺទម្ងន់៦៤គីឡូក្រាម ។លី វិបុលចំរើន ក្លិប មីស្ទ័រលីខេត្តសៀមរាប ប្រកួតជាមួយ អ្នកប្រដាល់ឆន ឈៀងរ៉ា ក្លិបកងកេងមានរិទ្ធ ខេត្តបាត់ដំបង ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



