កីឡា
មិនទាន់ប្រកាសផង តែបែកធ្លាយអ្នកឈ្នះពានរង្វាន់ Ballon d’Or យប់នេះបាត់
Lionel Messi ត្រូវបានគេរាយការណ៍ថាបានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី ៧ របស់គាត់ ខណៈលទ្ធផលដែលត្រូវប្រកាសនៅយប់ថ្ងៃចន្ទនេះត្រូវបានលេចធ្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមល្បីៗកាលពីចុងសប្តាហ៍ ។

តារាឆ្នើមរបស់ក្លឹបអ្នកមានបារាំង Paris Saint-Germain វ័យ ៣៤ ឆ្នាំរូបនេះប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងពីសំណាក់ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich និងខ្សែប្រយុទ្ធ Karim Benzema របស់ក្លឹប Real Madrid ខណៈក្នុងបញ្ជីចុងក្រោយនេះមិនមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នោះទេ ។
ទន្ទឹមនោះលោក Pascal Ferre និពន្ធនាយកទស្សនាវដ្តីបារាំង France Football ដែលជាអ្នករៀបចំពានរង្វាន់ Ballon d’Or បាននិយាយថា លទ្ធផលគឺជាការសម្ងាត់ដែលរក្សាបានល្អបំផុតរបស់កីឡាបាល់ទាត់ ប៉ុន្តែអ្នកឈ្នះត្រូវបានជូនដំណឹងប៉ុន្មានថ្ងៃមុនពិធីប្រគល់ពានរង្វាន់ធ្វើឡើង ។

លោកបន្តថា នៅពេលនោះ អាថ៌កំបាំងគឺនៅក្រៅការគ្រប់គ្រងរបស់ពួកគេ ហើយមានអ្នករៀបចំតិចតួចប៉ុណ្ណោះដែលអាចបិទមាត់ជិត បន្ទាប់ពីទទួលបានព័ត៌មានថ្មីនេះ ហើយក្រោយមកផ្សព្វផ្សាយព័ត៌មាននេះទៅកាន់គ្រួសារ និងមិត្តភក្តិរបស់ពួកគេ ។
គួរបញ្ជាក់ថា កម្មវិធី The Ballon d’Or ឆ្នាំ ២០២១ នឹងរៀបចំនៅរាត្រីនេះម៉ោង ២ និង ៣០នាទីរំលងអាធ្រាត្រនៅឯមហោស្រព Theatre du Chatelet ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Talk Sport
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


