កីឡា
ម្ចាស់ខ្សែក្រវាត់ឃីកបុកសីង ONE Women’s Atomweight ជាប់ជាកីឡាការិនីល្អប្រចាំឆ្នាំនៃសង្វៀន ONE Super Series
បន្ទាប់ពីគ្រងខ្សែក្រវាត់ឃីកបុកសីង ONE Women’s Atomweight Kickboxing World Title ក្នុងឆ្នាំ ២០២០ កីឡាការិនី Janet “JT” Todd បានផ្ដោតអារម្មណ៍លើការប្រកួតមួយថៃវិញ និងឈ្នះការប្រកួតពីរលើក។

ជ័យជម្នះទាំងនោះនាំកីឡាការិនីអាមេរិកកាំង ឈ្នះការប្រកួត ៦ លើកជាប់គ្នាក្ នុងការប្រកួតក្បាច់ប្រយុទ្ធពីរប្រភេទកីឡា (មួយថៃ និងឃីកបុកសីង)។ ជាលទ្ធផល JT បានឈ្នះពានកីឡាការិនីល្អប្រចាំឆ្នាំ ២០២១ នៃសង្វៀន ONE Super Series (2021 Female ONE Super Series Striker of the Year)។
Todd ដែលកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខា ១ ទម្ងន់ atomweight នៃគូប្រជែងមួយបានចាប់ផ្ដើម ២០២១ ស្ថិតក្នុងកម្រិតកំពូលដោយដោយឈ្នះកីឡាការិនីលំដាប់លេខា ៤ និងអតីតគូប្រជែងខ្សែក្រវាត់ World Title Alma Juniku។

កីឡាការិនីទាំងពីរជួបគ្នានៅសង្វៀន ONE: FISTS OF FURY III នាថ្ងៃទី ១៩ ខែមីនា ឯប្រទេសសិង្ហបុរី ហើយការប្រកួត ៣ ទឹកពិតជារំភើបខ្លាំងមែនទែនសម្រាប់អ្នកទស្សនា។ គ្រានោះ Todd បានធ្វើឲ្យ Juniku ភ្ញាក់ផ្អើលជាមួយនឹងកណ្ដាប់ដៃខ្លាំងៗនៅទឹកទី ២។ Juniku ការពារច្រើននៅទឹកចុងក្រោយ ប៉ុន្តែ កីឡាការិនីអាមេរិកនៅតែគ្រប់គ្រងការប្រកួតបានល្អ។ Todd បានចេញកណ្ដាប់ដៃជាច្រើនត្រង់ៗ រហូតដល់ឈ្នះការប្រកួតដោយពិន្ទុឯកច្ឆន្ទ។
មួយខែ ក្រោយមក “JT” ឡើងសង្វៀនដោយជួបកីឡាការិនីមួយថៃចំណាត់ថ្នាក់លេខ ៣ ទម្ងន់ atomweight កីឡាការិនី Anne “Ninja Line” Hogstad នៅកម្មវិធី “ONE on TNT II” ដែលផ្សាយទៅកាន់ម៉ោងពិសេសនៅសហរដ្ឋអាមេរិក។ តាំងពីទឹកទី១ចាប់ផ្ដើម Todd គ្រប់គ្រងការប្រកួតដោយប្រើកណ្ដាប់ដៃញាប់ៗមួយពីរ និង ការទាត់ជាច្រើនផងដែរ។ ម្យ៉ាងទៀត Hogstad ពិបាកក្នុងការរារាំងកីឡាអាមេរិកណាស់។ “JT” នៅបង្ហាញស្នៀតបានល្អក្នុងនាមម្ចាស់ខ្សែក្រវាត់ពិភពលោក World Champion។ នៅទឹកចុងក្រោយ Todd បានទាត់ជើងឆ្វេងចំដងខ្លួន , ទាត់ចំពោះទឹក និងបន្តទាត់ដងខ្លួនថែមហើយថែមទៀត។ ពេលនោះ កីឡាការិនីន័រវេស មិនអាចបន្តការប្រកួតទៀតទេ ទោះអាជ្ញាកណ្ដាលរាប់ដល់ ៨ ក៏ដោយ ហើយ Todd ក៏ឈ្នះការប្រកួតមួយថៃលើកទី ២ ក្នុងការប្រកួតលើសង្វៀន ONE Super Series នៅឆ្នាំ ២០២១។

ក្រោយឈ្នះពីរលើកក្នុងមួយថៃ Todd អាចនឹងឡើងទៅដណ្ដើមខ្សែក្រវាត់មួយថៃ ONE Women’s Atomweight Muay Thai World Title ដែលបច្ចុប្បន្នគ្រងដោយកីឡាការិនីប្រេស៊ីល Allycia Hellen Rodrigues។ កីឡាការិនីជើងឯកពិភពលោកទាំងពីរនឹងជួបគ្នានៅឆ្នាំ ២០២២ ខណៈដែល “JT” គ្រោងចង់បានខ្សែក្រវាត់ពីរប្រភេទ។
ពេលនេះកីឡាការិនីឃីកបុកសីង Anissa “C18” Meksen បានចូលសង្វៀន ONE Super Series ដូច្នេះ Todd អាចនឹងឡើងការពារខ្សែក្រវាត់ ONE Women’s Atomweight Kickboxing World Title ទល់នឹងកីឡាការិនីបារាំងរូបនេះ។
តើកីឡាការិនីអាមេរិកអាចនឹងឡើងទៅប្រកួតដណ្ដើមខ្សែក្រវាត់មួយថៃ ឬ ឡើងការពារខ្សែក្រវាត់ឃីកបុកសីងមុនគេនៅឆ្នាំ ២០២២៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


