កីឡា
កម្ពុជា រំពឹងឈ្នះមេដាយមាសលើប្រភេទកីឡា ៤ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាមឆ្នាំនេះ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាអាចទទួលបានមេដាយមាស លើប្រភេទកីឡាមួយចំនួន ៤ រួមមាន ប៉េតង់, វ៉ូវីណាម, តេក្វាន់ដូ និងគុនមួយ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ (SEA Games 31) នៅប្រទេសវៀតណាម នាពេលខាងមុខ។ នេះបើយោងតាមការបញ្ជាក់ដោយឯកឧត្តមផ្ទាល់ទៅកាន់វេបសាយស៊ីហ្គេមផ្លូវការរបស់វៀតណាម។

យោងតាម CAMSOC មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ ចំណុះក្រោមក្រសួងអប់រំ យុវជន និងកីឡា បានប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិជាតិ ដើម្បីចូលរួមប្រកួតកីឡាចំនួន ៣៣ប្រភេទ ក្នុងចំណោម ៤០ ប្រភេទកីឡា នៃស៊ីហ្គេម លើកទី ៣១ ហើយកម្ពុជា បានសម្រេចបិទបញ្ជីឈ្មោះប្រតិភូចំនួន ៥៥០ នាក់ (អត្តពលិក ៣៦៣ នាក់) ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាដដែលខាងលើនៅឆ្នាំនេះ។
ឯកឧត្តមបានប្រាប់វិបសាយ seagames2021.com ថា ខ្លួនលោកជឿជាក់កម្ពុជាអាចនឹងទទួលបានមេដាយមាស នៅស៊ីហ្គេម លើកទី ៣១ ច្រើនជាងលើកមុន នៅហ្វីលីពីន កាលពីឆ្នាំ ២០១៩។
កាលពី ៣ ឆ្នាំមុន អត្តពលិកកម្ពុជា បាននាំយកមេដាយមកប្រទេសវិញចំនួន ៤៦ មេដាយសរុប ក្នុងនោះរួមមានមាស ៤ គ្រឿង, ប្រាក់ ៦ គ្រឿង និងសំរឹទ្ធ ៣៦ គ្រឿង ហើយឈរនៅលេខរៀងទី ៨ ក្នុងចំណោមប្រទេសចំនួន ១១ ដែលបានចូលរួម។



អត្តពលិកកម្ពុជា នឹងចូលរួមប្រកួតកីឡាក្បាច់គុនផ្សេងៗដើម្បីទទួលបានបទពិសោធន៍ឆ្ពោះទៅរកគោលដៅដែលបានកំណត់សម្រាប់ស៊ីហ្គេម លើកទី ៣២ ដែលគ្រោងធ្វើឡើងនាឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ។ វានឹងជាលើកទី ១ សម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់រយៈពេល ២ ឆ្នាំម្ដងមួយនេះ ចាប់តាំងពីការប្រកួតកីឡាស៊ីហ្គេម លើកដំបូងក្នុងឆ្នាំ ១៩៥៩។
ស៊ីហ្គេម លើកទី ៣១ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងតំបន់ជិតខាងចំនួន ១១ ខេត្ត ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា ដោយមានកីឡាចំនួន ៤០ ដែលមាន ៥២៦ វិញ្ញាសា ដាក់ឱ្យប្រកួត៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


