កីឡា
ក្រោយលទ្ធផលបោះឆ្នោតមិនសមបំណង Pacquiao ចង់ប្រឡូកក្នុងសង្វៀនប្រដាល់វិញ (មានវីដេអូ)
Manny Pacquiao អតីតអ្នកប្រដាល់កំពូលហ្វីលីពីន អាចនឹងឈានជើងចូលប្រដាល់វិញនៅខែសីហា ក្រោយលទ្ធផលបោះឆ្នោត បានបរាជ័យយ៉ាងក្រៀមក្រំ ក្នុងឆាកនយោបាយលើកនេះ។

ទោះយ៉ាងណា បន្ទាប់ពីការបោះឆ្នោតអស់រយៈពេលជាង ២៤ ម៉ោងកាលពីម្សិលមិញ គេមើលឃើញថា អតីតកណ្ដាប់ដៃវ័យ ៤៣ ឆ្នាំរូបនេះ ទទួលបានសម្លេងគាំទ្រ ៣.៦ លានសំឡេង ដោយឈរនៅលេខរៀងទី ៣ តាមពីក្រោយ Marcos Ferdinand Jr ដែលជាម្ចាស់ជយលាភី ទទួលបានសម្លេងគាំទ្រជាង ៣០ លានសម្លេង។

មុនការបោះឆ្នោតចាប់ផ្ដើម Pacquiao បាននិយាយទៅកាន់អ្នកគាំទ្ររបស់គាត់ថា “ខ្ញុំជាអ្នកប្រដាល់ ខ្ញុំស៊ាំនឹងការប្រកួតទាំងអស់។ លើកនេះខ្ញុំទុកឲ្យមនុស្សសម្រេច។ ដូច្នេះកុំធ្វើកំហុសដដែលពីរដង ក្នុងការជ្រើសរើសឥឡូវនេះ។ ប៉ុន្តែនៅទីបញ្ចប់ អ្នកនឹងខកចិត្តក្នុងវិស័យនយោបាយ”។

ព្រឹត្តិការណ៍នេះ បានធ្វើឲ្យអ្នកសារព័ត៌មាននិងមហាជនផ្ទុះការវែកញែកគ្នាយ៉ាងខ្លាំង ចំពោះព័ត៌មានបែបនោះ។ យ៉ាងណាមិញ អតីតម្ចាស់ជើងឯកពិភពលោករូបនេះ អាចនឹងមានសិទ្ធិត្រឡប់ទៅរង្វង់កណ្ដាប់ដៃម្ដងទៀត ដោយសារការចំណាយថវិកាច្រើនក្នុងយុទ្ធនាការកន្លងមក ហើយនោះអាចនឹងធ្វើឲ្យគាត់សម្រេចចិត្តវិលមកសង្វៀន ដើម្បីរកលុយផងដែរ។

គួរបញ្ជាក់ដែរថា Pacquiao ត្រូវបានគេចាត់ទុកជាជើងខ្លាំងរបស់ពិភពប្រដាល់ ដែលមានប្រវត្តិប្រកួតចំនួន៦២ដង ចាញ់៨ដង ស្មើ២ដង និងជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេ ក្នុងចន្លោះឆ្នាំ ២០១០-២០១៩ រហូតដល់ ៤៣៥លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី៨ ក្នុងចំណាត់ថ្នាក់របស់ Forbes ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក៕
សូមទស្សនាវីដេអូខាងក្រោម
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនប្រុសច្បង Pacquiao ឡើងប្រកួតលើកដំបូងនៅ អាមេរិក ស្ដារមុខមាត់ឪពុក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


