កីឡា
AFC ពន្យារពេលដេញថ្លៃធ្វើម្ចាស់ផ្ទះ 2023 Asian Cup ១៥ថ្ងៃទៀត
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានពន្យារពេលការិច្ឆេទនៃការទទួលពាក្យដេញថ្លៃធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ទ្វីបអាស៊ី 2023 Asian Cup រយៈពេល១៥ថ្ងៃទៀត បន្ទាប់ពីប្រទេសចិនបានសម្រេចចិត្តបោះបង់ចោលសិទ្ធិធ្វើម្ចាស់ផ្ទះ។
ចិនគ្រោងទទួលរៀបចំការប្រកួតជើងឯកអាស៊ី 2023 Asian Cup ដែលមាន២៤ក្រុមចូលរួមប្រកួតចាប់ពីខែមិថុនា ដល់ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ចិនបានសម្រេចលុបចោល។

សហព័ន្ធកីឡាបាល់ទាត់អាស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីដែលចាប់អារម្មណ៍ត្រូវបញ្ជាក់ពីការដេញថ្លៃរបស់ពួកគេត្រឹមថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះ។ កន្លងមកសហព័ន្ធបានកំណត់កាលបរិច្ឆេទដេញថ្លៃត្រឹមថ្ងៃទី៣០ ខែមិថុនានេះ បន្ទាប់ពីបានអញ្ជើញដាក់ការដេញថ្លៃកាលពីខែមុន។
សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងកាលពីសប្តាហ៍មុនបានបញ្ជាក់ថា ខ្លួននឹងដេញថ្លៃចំពោះការរៀបចំធ្វើម្ចាស់ផ្ទះ ខណៈកាលពីខែឧសភា ប្រទេសជប៉ុនក៏បាននិយាយដែរថា ខ្លួនត្រូវបានទាក់ទងក្រៅផ្លូវការអំពីលទ្ធភាពធ្វើម្ចាស់ផ្ទះជំនួសចិន។
ទន្ទឹមជាមួយគ្នានេះ ប្រទេសអូស្ត្រាលីបាននិយាយថា ខ្លួនក៏ចាប់អារម្មណ៍ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


