កីឡា
ច្បាស់ការហើយ FIFA World Cup 2026 ទ្វីបអាស៊ីនឹងមាន ៨ ក្រុមចូលរួម
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានកំណត់ចំនួនកៅអីក្រុមចូលរួមប្រកួតជាផ្លូវការហើយ ខណៈក្រុមមកពីទ្វីបអាស៊ីនឹងទទួលបាន ៨ កៅអីកន្លះ (កន្លះ បានន័យថាជម្រុះ) សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup 2026)។

World Cup 2026 ត្រូវបានបង្កើនចំនួនក្រុមដល់ ៤៨ ក្រុម ដែលជាទូទៅតែ ៣២ ក្រុម ហេតុនេះហើយទើបធ្វើឱ្យកៅអីរបស់ទ្វីបនីមួយៗមានការកើនឡើងដូចគ្នា ជាក់ស្ដែងទ្វីបអាស៊ី ទទួលបានដល់ទៅ ៨ កៅអីកន្លះ ស្របពេលដែលពីមុនទទួលបានតែ ៤ កៅអីកន្លះប៉ុណ្ណោះ។
ជាមួយគ្នាផងដែរ គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានអនុម័តលើទម្រង់ប្រកួតផងដែរ ដោយបានបែងចែកការប្រកួតជា ៤ ជុំផ្សេងៗពីគ្នាដែលមានដូចខាងក្រោម៖

ជុំទី១: មាន ២២ ក្រុមចូលរួមប្រកួត (គេរាប់ចំណាត់ថ្នាក់ FIFA ពីលេខ ២៦-៤៧ គិតតែក្នុងទ្វីបអាស៊ី)។ ក្រុមទាំង ២២ នេះ នឹងផ្គូផ្គង់ដើម្បីប្រកួតជម្រុះចំនួន ២ ជើង (ក្រៅដី-ក្នុងដី) យក ១១ ក្រុមឡើងទៅជុំទី ២។
ជុំទី២: មាន ៣៦ ក្រុម (គេរាប់ចំណាត់ថ្នាក់ FIFA លេខ ១-២៥ បូកនឹង ១១ ក្រុម ដែលឈ្នះវគ្គជម្រុះជុំទី ១)។ ជុំទី ២ នឹងបែងចែកចេញជា ៦ ពូល ហើយក្នុងមួយពូលមាន ៤ ក្រុម ប្រកួតវិលជុំសន្សំពិន្ទុចំនួន ២ ជើង (ក្រៅដី-ក្នុងដី) និងយកក្រុមចំណាត់ថ្នាក់លេខ ១ លេខ ២ ទៅប្រកួតជុំទី ៣។
ជុំទី៣: មាន ១៨ ក្រុម ខណៈ ១៨ ក្រុមនេះ បែងចែកចេញជា ៣ ពូលបន្តទៀត ដោយក្នុងមួយពូលមាន ៦ ក្រុម ប្រកួតវិលជុំសន្សំពិន្ទុ ២ ជើងដូចគ្នា (ក្រៅដី-ក្នុងដី) ហើយក្រុមចំណាត់ថ្នាក់លេខ ១ លេខ ២ សរុប ៦ ក្រុម នឹងបានកៅអីប្រកួតជុំផ្ដាច់ព្រ័ត្រ FIFA World Cup 2026 ដោយស្វ័យប្រវត្តិ។
ជុំចុងក្រោយ (Play-off round): មាន ៦ ក្រុម។ ជុំចុងក្រោយនេះ នឹងមានក្រុមចំណាត់ថ្នាក់លេខ ៣ និងលេខ ៤ មកពីពូលទាំង ៣ ដែលបានប្រកួតនៅជុំទី ៣។ ក្រុមទាំង ៦ នឹងត្រូវចាប់ឆ្នោតបែងចែកចេញជា ២ ពូលបន្តទៀត ហើយក្នុងមួយពូលមាន ៣ ក្រុម ប្រកួតប្រជែងតែ ១ ជើងប៉ុណ្ណោះ។ ក្រុមលេខ ១ ចំនួន ២ ក្រុមនឹងបានកៅអីប្រកួតជុំផ្ដាច់ព្រ័ត្រ FIFA World Cup 2026 ស្វ័យប្រវត្តិ ដោយឡែកក្រុមលេខ ២ ត្រូវប្រកួត (Play-off) ជាមួយគ្នាដើម្បីរកឈ្នះចាញ់ កំណត់ក្រុមដែលនឹងតំណាងឲ្យទ្វីបអាស៊ី (AFC) ទៅប្រកួតជម្រុះអន្តរទ្វីប (Intercontinental Playoff)
បញ្ជាក់ថា FIFA World Cup 2026 នឹងធ្វើឡើងនៅទឹកដីរួមលើប្រទេសចំនួន ៣ គឺ សហរដ្ឋអាមេរិក, កាណាដា និងម៊ិកស៊ិកកូ។
កៅអីរបស់ទ្វីបដទៃទៀតមានដូចជា ទ្វីបអាហ្វ្រិក បាន ៩ កៅអីកន្លះ, ទ្វីបអាមេរិកខាងជើង ៦ កៅអីកន្លះ, ទ្វីបអាមេរិកខាងត្បូង ៦ កៅអីកន្លះ, ទ្វីបអូសេអានី ១ កៅអីកន្លះ និងទ្វីបអឺរ៉ុប បានច្រើនជាងគេដល់ទៅ ១៦ កៅអី៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


