កីឡា
Ibrahimovic ចូលរួមសម្ដែងភាពយន្ត ស្របពេលអាជីពបាល់ទាត់ កាន់តែជិតដល់ទីបញ្ចប់
ដោយបានឈ្នះអ្វីៗទាំងអស់ដែលមានក្នុងអាជីពបាល់ទាត់របស់ខ្លួន ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ AC Milan វាហាក់ដូចជាបានកំណត់គោលដៅរបស់ខ្លួនថ្មីមួយទៀតក្នុងពិភពភាពយន្តបន្ទាប់ពីបានបង្ហាញខ្លួនដោយដើរតួក្នុងខ្សែភាពយន្តថ្មីចំណងជើង “Asterix & Obelix: The Middle Kingdom”។

Ibrahimovic មានតួនាទីជាតួសម្ដែងក្នុងផលិតកម្មដែលមានឈ្មោះល្បីដ៏ពេញនិយម សម្ដែងក្នុងរឿង “Asterix & Obelix: The Middle Kingdom”។ ជនជាតិស៊ុយអែត ដើរតួជាមេទ័ពរ៉ូម៉ាំង មានឈ្មោះ Caius Antivirus ហើយត្រូវបានចូលរួមនៅក្នុងការសម្ដែងដោយតារាភាពយន្ដល្បីៗដូចជា Vincent Cassel (ដែលដើរតួជា Julius Caesar) និង Marion Cotillard (Cleopatra)។


ខ្សែប្រយុទ្ធរបស់ក្រុម Milan បានបង្ហាញព័ត៌មាននេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយការបង្ហោះឈុតខ្លីៗនៃខ្សែភាពយន្តនេះ ដែលរួមបញ្ចូលការមើលឃើញខ្លីៗរបស់កីឡាករវ័យ ៤០ ឆ្នាំដែលសម្តែងក្នុងឈុតសកម្មភាពដ៏ក្ដៅគគុក ខណៈពេលដែលស្លៀកពាក់ខោអាវបែបបុរាណ។

ភាពយន្តនេះត្រូវបានដឹកនាំដោយ Guillaume Canet ដែលដើរតួជា Asterix ផងដែរ ខណៈដែលតួនាទីរបស់ដៃគូរបស់គាត់ Obelix ត្រូវបានសម្តែងដោយ Gilles Lellouche។ ខ្សែភាពយន្ដនេះ នឹងត្រូវដាក់បញ្ចំងក្នុងរោងភាពយន្ដនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខ នៅប្រទេសបារាំង ជាមួយនឹងការបកប្រែជាភាសាអង់គ្លេស។
បញ្ជាក់ថា បច្ចុប្បន្ននេះ Zlatan Ibrahimovic កំពុងមានបញ្ហារបួសដែលបានកើតឡើងកាលពីខែមិថុនា ឆ្នាំ ២០២២ នេះ ដោយត្រូវសម្រាកព្យាបាលរយៈពេល ៦ ខែពោល គឺមនអាចលេងបានឡើយក្នុងឆ្នាំ ២០២២ នេះ៕
ប្រភព៖ espn
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


