កីឡា
អ្នកគាំទ្របាល់ទាត់ ប្រេស៊ីល នាំគ្នានិយាយពាក្យលា មុខមឈូស Pele ជាលើកចុងក្រោយ
អ្នកគាំទ្របាល់ទាត់ក្នុងប្រទេសប្រេស៊ីលបានប្រមូលផ្តុំគ្នានៅទីក្រុងកំពង់ផែ Santos ដើម្បីនិយាយពាក្យលាទៅកាន់វីរបុរសបាល់ទាត់ Pele ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ក្នុងវ័យ ៨២ ឆ្នាំ ។

មឈូសរបស់ Pele ត្រូវបានដឹកចេញពីមន្ទីរពេទ្យទៅកាន់កីឡដ្ឋាន Vila Belmiro ក្នុងទីក្រុងកាលពីថ្ងៃចន្ទ ហើយបានដាក់តម្កល់នៅកណ្ដាលទីលានតែម្ដង ខណៈសមាជិកគ្រួសារ និងសាច់ញាតិរបស់គាត់ឈរនៅក្បែរនោះ ។
ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់បាននិយាយថា រូបគេមកទីនេះ ដើម្បីនិយាយពាក្យលាជាលើកចុងក្រោយទៅកាន់ Pele បន្ទាប់ពីធ្វើដំណើរ ១២ ម៉ោងពីភាគខាងត្បូងរបស់ប្រទេស ។

ចំណេកស្ត្រីម្នាក់បាននិយាយថា នាងមានការគោរពយ៉ាងខ្លាំងចំពោះ Pele ដោយអរគុណវីរបុរសបាល់ទាត់រូបនេះ ដែលបានជួយឲ្យប្រេស៊ីល មានការទទួលស្គាល់ និងមានវត្តមានលើពិភពលោកក្នុងវិស័យកីឡាបាល់ទាត់ ។
មឈូសរបស់ Pele នឹងតម្កល់ទុកនៅកីឡដ្ឋានរយៈពេល ២៤ ម៉ោង បន្ទាប់មកមឈូសនឹងត្រូវដឹកយកទៅធ្វើបុណ្យដោយសមាជិកគ្រួសារ និងសាច់ញាតិនៅឯផ្ទះរបស់គាត់ ។

គួរបញ្ជាក់ថា Pele ដែលមានឈ្មោះពិត Edson Arantes do Nascimento បានចំណាយពេល ១៨ ឆ្នាំរស់នៅក្នុងទីក្រុង Santos ក្នុងនាមជាកីឡាករអាជីព និងបានជួយឲ្យក្លឹបបាល់ទាត់ Santos FC ឈ្នះជើងឯក Intercontinental Cup ចំនួន ២ លើក ជាពិសេសវីរបុរសបាល់ទាត់រូបនេះ បាននាំប្រេស៊ីលឈ្នះជើងឯក World Cup បីសម័យកាលផងដែរ ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ FIFA ស្នើឲ្យគ្រប់ប្រទេស ដាក់ឈ្មោះកីឡដ្ឋានបាល់ទាត់ថា Pele
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


